Jude Bellingham ត្រូវបានបណ្តេញចេញពីការប្រកួត បន្ទាប់ពីមានការមិនពេញចិត្ត ក្រោយគ្រាប់បាល់នៅវិនាទីចុងម៉ោងត្រូវបានបដិសេធដោយសំឡេងកញ្ចែបញ្ចប់ការប្រកួតក្នុងការប៉ះទង្គិចដ៏វឹកវរជាមួយ Valencia។

Bellingham ស្ទើរតែអាចរកគ្រាប់បាល់បាននៅនាទីទី 99 នៃការប៉ះទង្គិចគ្នារវាងក្រុមទាំងពីរ ដោយគ្រាប់បាល់នោះអាចជាគ្រាប់បាល់ធានាបីពិន្ទុក្នុងលទ្ធផល 3-2។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាកណ្តាលបានផ្លុំកញ្ចែបញ្ចប់ការប្រកួត មុនពេលបាល់ត្រូវបានបញ្ជូន បើទោះបីជាក្រុមរបស់ Bellingham នៅតែស្ថិតក្នុងដំណាក់កាលនៃការលេងសម្រុកចុងម៉ោងក៏ដោយ។

ជាលទ្ធផល Bellingham នឹងកីឡាកររបស់ក្រុម Real Madrid បានទៅបញ្ចេញកំហឹងនឹងការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ហើយខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសជាកីឡាករដែលទទួលបានកាតក្រហមក្រោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យដាក់មន្ត្រីអាជ្ញាកណ្តាល។ អតីតខ្សែបម្រើរបស់ក្រុម Borussia Dortmund រូបនេះនឹងទទួលបានការពិន័យបន្ថែម ដោយអាចនឹងអវត្តមានសម្រាប់ការប្រកួតក្នុងលីកកំពូលអេស្ប៉ាញពីរប្រកួតបន្ទាប់សម្រាប់ក្រុមរបស់លោក Carlo Ancelotti៕