Alejandro Garnacho ត្រូវបានកោះហៅអោយទៅជួបជាមួយ Messi សម្រាប់មូលហេតុមួយនៅខែមីនានេះ

កីឡាករ Alejandro Garnacho ត្រូវបាន Lionel Scaloni កោះហៅឱ្យចូលរួមជាមួយ Lionel Messi ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់ការប្រកួតមិត្តភាពនាពេលខាងមុខរបស់ពួកគេក្នុងខែមីនានេះ។

ការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការបិទទ្វារមិនស្វាគមន៍ក្រុមជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីមានភាពចម្រូងចម្រាសជុំវិញការអវត្តមានរបស់ Messi ពីការប្រកួត Inter Miami ក្នុងទីក្រុងហុងកុង បាននាំឱ្យមានការលុបចោលការប្រកួតមិត្តភាពដែលបានគ្រោងទុកចំនួនពីរជាមួយក្រុមជម្រើសជាតិកូតឌីវ័រ នឹង នីហ្សេរីយ៉ា។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានឈានជើងស្វាគមន៍ផ្ទះអាហ្សង់ទីន ដោយផ្តល់ឱកាសសម្រាប់ក្រុមរបស់ Scaloni ដើម្បីបន្តការត្រៀមលក្ខណៈរបស់ពួកគេនៅលើទឹកដីអាមេរិកមុនការប្រកួត Copa America ឆ្នាំ 2024។

​អាហ្សង់ទីនត្រូវឆ្លងកាត់ការ​ប្រកួត​មិត្ត​ភាព​ពីរ​ក្នុង​ខែ​មីនា។ ការប្រកួតដំបូងគេនឹងជួបជាមួយក្រុមជម្រើសជាតិអ៊ែល សាវាឌ័រនៅកីឡដ្ឋាន Philadelphia Financial Field Lincoln នៅថ្ងៃទី 22 ខែមីនា។ បួនថ្ងៃក្រោយមកពួកគេនឹងប៉ះក្រុមជម្រើសជាតិកូស្តារីកា នៅក្នុងកីឡដ្ឋាន Memorial Coliseum ក្នុងទីក្រុង Los Angeles នៅថ្ងៃទី 26 ខែមីនា។ Garnacho បានបង្ហាញទម្រង់លេងដ៏ល្អសម្រាប់ Manchester United ក្នុងខែកុម្ភៈ ដែលនាំឱ្យ Scaloni ហៅគាត់សម្រាប់ការប្រកួតមិត្តភាពបន្ទាប់។ បន្ថែមពីលើការហៅរបស់ Garnacho Scaloni ក៏បានរួមបញ្ចូល Valentín Barco និង Facundo Buonanotte របស់ Brighton ទៅក្នុងក្រុមផងដែរ ដោយផ្តល់ឱកាសសម្រាប់កីឡាករដែលលេចធ្លោដើម្បីបង្ហាញសមត្ថភាពរបស់ពួកគេនៅលើឆាកអន្តរជាតិ៕