Leicester អាចនឹងប្រឈមការកាត់ពិន្ទុចំពេលវិបត្តិហិរញ្ញវត្ថ

Leicester City ត្រូវ​បាន​គេ​រាយការណ៍​ថា​ប្រឈម​នឹង​ការ​គំរាម​កំហែង​នៃ​ការ​បំពាន​បទប្បញ្ញត្តិ​ហិរញ្ញវត្ថុ ដោយអាចនឹងជួប​ការ​កាត់​ពិន្ទុ​នៅ​រដូវ​កាល​ក្រោយ។ ទោះបីខ្លួនកំពុងឈរលើកំពូលតារាងនៃលីក Sky Bet Championship ក៏ដោយក៏ការខាតបង់ផ្នែកហិរញ្ញវត្ថុជាបន្តបន្ទាប់បានធ្វើឱ្យក្លឹបស្ថិតក្នុងហានិភ័យ បើទោះបីជាពួកគេទទួលបានត្រឡប់ទៅ Premier League វិញក្នុងរដូវកាលនេះក៏ដោយ។ យោងតាមបទប្បញ្ញត្តិ Leicester អាចទទួលរងការខាតបង់រហូតដល់ 83 លានផោនក្នុងរយៈពេល 3 ឆ្នាំដោយទឹកប្រាក់ចំនួន 70 លានផោនត្រូវបានអនុញ្ញាតសម្រាប់រយៈពេល 2 ឆ្នាំនៅក្នុង Premier League និង 13 លានផោនត្រូវបានអនុញ្ញាតសម្រាប់មួយឆ្នាំនៅក្នុង EFL ។ ដោយឡែក គណនីឆ្នាំ 2021-22 ...

[ Continue reading ]

អ្នកគាំទ្រ Brighton បានក្លាយជាចំណុចកណ្តាលនៃការវាយប្រហារពីអ្នកគាំទ្រ Roma ក្នុងជំនួបពាន Europa League

អ្នកគាំទ្រក្រុម Brighton និង Hove Albion ត្រូវបានទទួលរងការវាយប្រហារបន្ថែមទៀតដោយអ្នកគាំទ្រក្រុម Roma ដោយដបទឹក កាក់ នឹងដែកកេះត្រូវបានគេឃើញអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះគប់ពាសពេញទីលាន Stadio Olimpico។ អ្នកគាំទ្រក្រុម Brighton ត្រូវបានទទួលរងការវាយប្រហារពីសំណាក់អ្នកគាំទ្រក្រុម Roma អំឡុងពេលជំនួបក្នុងពាន Europa League កាលពីថ្ងៃព្រហស្បតិ៍ ដែលក្រុម យក្សអុីតាលីបានយកឈ្នះ 4-0 ។ អ្នកគាំទ្រក្រុម Brighton មួយក្រុមផ្សេងទៀតត្រូវបានវាយប្រហារកាលពីល្ងាចថ្ងៃពុធ ដោយពីរនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានចាក់ដោយពួកបះបោរនៅទីក្រុងរ៉ូម។ ជាលទ្ធផល ក្លឹប Brighton បានធ្វើការដាក់រឿងមួយនេះទៅកាន់ UEFA ...

[ Continue reading ]

Bayer Leverkusen បន្តកំណត់ត្រាមិនទាន់ចាញ់ ក្រោយរកបានមួយគ្រាប់ចុងម៉ោង

ក្រុម​ Bayer Leverkusen របស់លោក Xabi Alonso បានគេចផុតពីការបរាជ័យដោយគ្រាប់បាល់តាមស្មើចុងម៉ោងក្នុងការប្រកួតពាន Europa League វគ្គ 16 ក្រុមចុងក្រោយជើងទីមួយទល់នឹងក្រុម Qarabag។ Leverkusen មានទម្រង់លេងគួរឲ្យកត់សម្គាល់ក្នុងក្របខណ្ឌ Bundesliga ក្នុងរដូវកាលនេះ ដោយឈរពីលើក្រុមលេខ2 Bayern Munich រហូតដល់ទៅ 10ពិន្ទុ។ ពួកគេមិនបានចាញ់ការប្រកួតក្នុងស្រុកទេ ប៉ុន្តែស្ទើរតែភ្លក់រសជាតិបរាជ័យដ៏អាម៉ាស់លើក្រុមមកពីប្រទេសអាហ្ស៊ែបៃហ្សង់ក្នុងការប្រកួតជើងទីមួយនៃការប្រកួតជុំទី 16 របស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ ក្រោយភ្លាត់អោយក្រុមម្ចាស់ផ្ទះនាំមុខមុន 2-0 កីឡាករ Florian Wirtz បានស៊ុតពីក្រោយមួយគ្រាប់នៅនាទីទី 70 មុនពេលខ្សែប្រយុទ្ធ ...

[ Continue reading ]

វីវរហើយ! លោក Carlo Ancelotti អាចនឹងជាប់ទោស 5 ឆ្នាំបើសិនធ្វើខុសរឿងនេះ

ការិយាល័យ​រដ្ឋអាជ្ញា​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​កំពុង​ស្វែងរកលទ្ធភាពនៃ​ការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំ​ឆ្នាំ​ សម្រាប់​លោក Carlo Ancelotti គ្រូបង្វឹក​ក្រុម Real Madrid ពី​បទ​ក្លែងបន្លំ​ពន្ធនៅក្នុងប្រទេសអេស្ប៉ាញ​។ លោក Ancelotti កំពុងប្រឈមមុខនឹងការចោទប្រកាន់ចំនួនពីរពីបទលួចបន្លំរតនាគារជាង 1 លានអឺរ៉ូចន្លោះឆ្នាំ 2014 និង 2015 ក្នុងអំឡុងពេលដំបូងរបស់គាត់ក្នុងនាមជាអ្នកចាត់ការ Real Madrid នេះបើយោងតាមសារព័ត៌មាន ​​Relevo។ ឥឡូវនេះ ការិយាល័យរដ្ឋអាជ្ញាកំពុងអំពាវនាវឱ្យមានការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល 4 ឆ្នាំ 9 ខែសម្រាប់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ។ បញ្ហានេះទាក់ទងនឹង Ancelotti គ្រាន់តែរាប់បញ្ចូលទាំងការប្តូរឈ្មោះពីការងាររបស់គាត់ជាអ្នកគ្រប់គ្រងនៅ Madrid ក្នុងការបង់ពន្ធរបស់គាត់ ហើយត្រូវបានចោទប្រកាន់ថាមិនរាប់បញ្ចូលប្រាក់ចំណូលពីសិទ្ធិរូបភាព ដោយជំនួសមកវិញការផ្ទេរប្រាក់ទៅ ...

[ Continue reading ]

ការប្រកួតរបស់ Southampton ត្រូវបានលើកពេលដោយសារតែឧបទ្ទវហេតុមួយនេះ

ការប្រកួតរបស់ Southampton ទល់នឹង Preston ក្នុងក្របខ័ណ្ឌ English Championship ត្រូវបានពន្យារពេលប៉ុន្មានម៉ោងមុនពេលចាប់ផ្តើមប្រកួត បន្ទាប់ពីមានអគ្គីភ័យដ៏ធំមួយបានផ្ទុះឡើងនៅក្បែរកីឡដ្ឋាន St Mary’s។ អគ្គីភ័យបានឆាបឆេះអាគារមួយនៅជិតកីឡដ្ឋានរបស់ Southampton ដែលបណ្តាលឱ្យមានការរំខានពីផ្សែងយ៉ាងខ្មៅអួរអាប់នៅជុំវិញតំបន់នោះ។ ជាលទ្ធផល បញ្ហានេះបានបង្ខំឱ្យការប្រកួតទល់នឹង Preston ត្រូវបានពន្យារពេល ហើយវានឹងត្រូវកំណត់រើសយកថ្ងៃប្រកួតឡើងវិញក្នុងពេលឆាប់ៗនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ពីក្រុម Southampton បានសរសេរថា ការសម្រេចចិត្តក្នុងការលើកពេលប្រកួតនេះ គឺមានការចូលរួមពីអាជ្ញាធរក្នុងតំបន់ នឹងក្រុមសង្គ្រោះបន្ទាន់ក្រោយបានវាយតម្លៃពីផលប៉ះពាល់នៃភ្លើងដែលបានឆេះសំណង់មួយនៅក្បែរកីឡដ្ឋាន St Mary’s ដោយបានបង្កជាការរំខានយ៉ាងខ្លាំងហើយតម្រូវអោយមានការបិទផ្លូវចរាចរណ៍នៅក្បែរកីឡដ្ឋាន។ ទោះជាយ៉ាងណាក្តី សំបុត្រដែលអ្នកគាំទ្របានទិញសម្រាប់ការទស្សនាការប្រកួតមួយនេះនឹងមិនត្រូវបានលុបចោលឡើយ ដោយក្លឹបនឹងអនុញ្ញាតអោយអ្នកកាន់សំបុត្រទាំងនោះចូលរួមការប្រកួតដែលនឹងលើកពេល ដូចធម្មតាដដែល៕

[ Continue reading ]

Kevin De Bruyne ទម្លាយថាខ្លួនមានជម្រើសទៅលេងអោយ Klopp ម្តង ប៉ុន្តែត្រូវបានរារាំងដោយមូលហេតុមួយនេះ

កីឡាករ Kevin De Bruyne បានបង្ហាញថាគាត់មានជម្រើសក្នុងការរួមទៅលេងអោយលោក Jurgen Klopp កាលនៅដឹកនាំ Borussia Dortmund មុនពេលដែលលោក Jose Mourinho ទាមទារឱ្យគាត់ស្នាក់នៅ Chelsea។ De Bruyne បានត្រលប់ទៅ Chelsea វិញបន្ទាប់ពីបញ្ចប់ភារកិច្ចខ្ចីជើងនៅ Werder Bremen ហើយមានឱកាសត្រលប់ទៅ Bundesliga ម្តងទៀតដោយការចូលរួមជាមួយ Dortmund ដែលកាលនោះត្រូវបានបង្វឹកដោយ Klopp គឺជាជម្រើសមួយ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ដែលកាលនោះជាអ្នកដឹកនាំនៅ Chelsea បានសម្រេចចិត្តរក្សាគាត់អោយនៅកីឡដ្ឋាន Stamford Bridge ...

[ Continue reading ]

លីកបាល់ទាត់អង់គ្លេស ធានាបាននូវកិច្ចព្រមព្រៀងតម្លៃ 148 លាន ក្រោយជោគជ័យរបស់ក្លឹប Wrexham

លីគបាល់ទាត់អង់គ្លេស (EFL) បានប្រកាសពីភាពជោគជ័យថ្មីរបស់ខ្លួន ដែលបានសម្រេចនូវកិច្ចព្រមព្រៀងសិទ្ធិផ្សាយកាលពីថ្ងៃអង្គារ ដែលមានតម្លៃ 148 លានផោន។ EFL បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្លាស់ប្តូរដើម្បីពង្រីកការផ្សព្វផ្សាយរបស់ពួកគេត្រូវបានទទួលយកដោយក្លឹប ដែលមានន័យថាកិច្ចព្រមព្រៀងថ្មីដែលរកកម្រៃអាចនឹងអនុម័យនាពេលឆាប់ៗ។ ការប្រកួតប្រជែងនេះត្រូវបានកំណត់ថានឹងទទួលបាន 148 លានផោនក្នុងរយៈពេល 4 រដូវកាលបន្ទាប់ ដើម្បីផ្សាយការប្រកួតនៅក្រៅចក្រភពអង់គ្លេស ជាមួយនឹងបេសកកម្មនាំយកបាល់ទាត់អង់គ្លេសគ្រប់កម្រិតទៅកាន់សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះឃើញភ្នាក់ងារពីរគឺ Pitch International និង Relevant Sports តំណាងឱ្យ EFL ទូទាំងពិភពលោក។ Pitch International ផ្តល់សិទ្ធិ EFL នៅទ្វីបអឺរ៉ុប អាសុីកណ្តាល និងតំបន់ផ្សេងទៀត ...

[ Continue reading ]

Phil Foden ចេញមកទទួលស្គាល់រឿងមួយពាក់ព័ន្ធនឹង Liverpool មុនជំនួបកក្រើកឋានទាំងបី

Phil Foden បានសារភាពដោយស្មោះត្រង់ថា Manchester City ហាក់ដូចជាមិនដែលធ្វើរឿងមួយនេះបានទាល់តែសោះ នៅពេលប៉ះគ្នាទល់នឹងហង្សក្រហម Liverpool នៅកីឡដ្ឋាន Anfield។ ក្រុមរបស់លោក Pep Guardiola រៀបចំការប្រកួតទល់នឹងក្រុម Liverpool នៅកីឡដ្ឋាន Anfield បន្ទាប់ពីជ័យជម្នះដ៏គួរឱ្យកត់សម្គាល់លើក្រុម Manchester United នៅកីឡដ្ឋាន Etihad កាលពីសប្តាហ៍មុន។ Foden បានក្លាយជាកីឡាករឆ្នើមក្នុងជ័យជម្នះនាពេលថ្មីៗនេះរបស់ Man City ដោយស៊ុតបញ្ចូលទីបានពីរដងដើម្បីធានាលទ្ធផល 3-1 សម្រាប់ក្រុមរបស់គាត់ ប៉ុន្តែ​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​មុន​ពេលទៅសួរសុខទុក្ខក្រុមកំពូលតារាង Premier League នៅតំបន់ ...

[ Continue reading ]

មានសង្ឃឹមវិញហើយ! Mason Greenwood ត្រូវបានផ្តល់ឱកាសអោយចូលមកលេងក្រុមជម្រើសជាតិវិញ ប៉ុន្តែមិនមែនជាអង់គ្លេសនោះឡើយ

អ្នកចាត់ការក្រុមជម្រើសជាតិចាម៉ៃកាលោក Heimir Hallgrimsson សារភាពថាគាត់ចង់អោយកីឡាករ Mason Greenwood មកលេងនៅក្នុងក្រុមរបស់គាត់ចំពេលដែលអាចមានការផ្លាស់ប្តូរសញ្ជាតិសម្រាប់ Greenwood។ ខ្សែប្រយុទ្ធខ្ចីជើងរបស់ Getafe បានជួយឱ្យជម្រើសជាតិអង់គ្លេសតែម្តងគត់នៅខែកញ្ញាឆ្នាំ 2020 ដែលជាការលេងបាន 12 នាទីទល់នឹងក្រុមជម្រើសជាតិអុីស្លង់សម្រាប់ការប្រកួត UEFA Nations League។ FIFA កំណត់ថា កីឡាកររបស់អាចប្តូរសញ្ជាតិបាន ប្រសិនបើពួកគេបានបង្ហាញខ្លួនតិចជាងបីដងសម្រាប់ប្រទេសមួយ មុនពេលអាយុ 21 ឆ្នាំ។ ឥឡូវនេះលោក Hallgrimsson គ្រូបង្វឹកបានកំណត់គោលដៅរបស់គាត់ក្នុងការនាំយកយុវជនរបស់បិសាចក្រហម Manchester United ចូលទៅក្នុងក្រុមជម្រើសជាតិចាម៉ៃកា ដោយបានបង្ហើបថា Greenwood គឺជាកីឡាករមួយរូបដែលគាត់ចង់បាន ...

[ Continue reading ]

អតីតកីឡាករ Chelsea រូបនេះថាព័រទុយហ្កាល់អាចនឹងឈ្នះពាន EURO ឆ្នាំនេះនៅក្រោមលក្ខខណ្ឌចម្លែកមួយ

អតីតម្ចាស់ពាន EURO ឆ្នាំ 2000 លោក Frank Leboeuf បានអះអាងថាក្រុមជម្រើសជាតិព័រទុយហ្កាល់អាចជាបេក្ខភាពដណ្តើមពាន EURO នៅរដូវក្តៅឆ្នាំនេះ ប៉ុន្តែត្រូវបោះបង់ចោលកីឡាករសំខាន់មួយរូបជាមុនសិន។ Leboeuf ដែលធ្លាប់លេងអោយក្រុមតោខៀវ Chelsea និងជាអ្នកឈ្នះពាន World Cup ជាមួយក្រុមជម្រើសជាតិបារាំងក្នុងឆ្នាំ 1998 បានលើកឡើងថា ឱកាសរបស់ព័រទុយហ្គាល់ក្នុងការដណ្តើមបានជើងឯកទ្វីបអឺរ៉ុបជាលើកទីពីរក្នុងរយៈពេលប្រាំបីឆ្នាំគឺពិតជាអាចកើតឡើង ប៉ុន្តែតម្រូវមិនអោយមានកំពូលខ្សែប្រយុទ្ធវ័យ 39 ឆ្នាំ Cristiano Ronaldo នោះឡើយ។ នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយ លោក Lebeouf បាននិយាយថា “សម្រាប់ខ្ញុំ ព័រទុយហ្គាល់ពិតជាគូប្រជែងមួយសម្រាប់ការប្រកួតជើងឯកអឺរ៉ុបរដូវក្តៅនេះ។ ខ្ញុំគិតថាពួកគេអាចឈ្នះពានរង្វាន់ ...

[ Continue reading ]