Leicester អាចនឹងប្រឈមការកាត់ពិន្ទុចំពេលវិបត្តិហិរញ្ញវត្ថ

Leicester City ត្រូវ​បាន​គេ​រាយការណ៍​ថា​ប្រឈម​នឹង​ការ​គំរាម​កំហែង​នៃ​ការ​បំពាន​បទប្បញ្ញត្តិ​ហិរញ្ញវត្ថុ ដោយអាចនឹងជួប​ការ​កាត់​ពិន្ទុ​នៅ​រដូវ​កាល​ក្រោយ។

ទោះបីខ្លួនកំពុងឈរលើកំពូលតារាងនៃលីក Sky Bet Championship ក៏ដោយក៏ការខាតបង់ផ្នែកហិរញ្ញវត្ថុជាបន្តបន្ទាប់បានធ្វើឱ្យក្លឹបស្ថិតក្នុងហានិភ័យ បើទោះបីជាពួកគេទទួលបានត្រឡប់ទៅ Premier League វិញក្នុងរដូវកាលនេះក៏ដោយ។ យោងតាមបទប្បញ្ញត្តិ Leicester អាចទទួលរងការខាតបង់រហូតដល់ 83 លានផោនក្នុងរយៈពេល 3 ឆ្នាំដោយទឹកប្រាក់ចំនួន 70 លានផោនត្រូវបានអនុញ្ញាតសម្រាប់រយៈពេល 2 ឆ្នាំនៅក្នុង Premier League និង 13 លានផោនត្រូវបានអនុញ្ញាតសម្រាប់មួយឆ្នាំនៅក្នុង EFL ។

ដោយឡែក គណនីឆ្នាំ 2021-22 របស់ក្លឹបបានបង្ហាញពីការខាតបង់ដ៏គួរឱ្យភ្ញាក់ផ្អើលរហូតដល់ទៅ 92.5 លានផោន ជាមួយនឹងឱនភាពដ៏សំខាន់មួយផ្សេងទៀតដែលរំពឹងទុកសម្រាប់គណនី 2022-23 ដែលនឹងត្រូវបង្ហាញក្នុងពេលឆាប់ៗនេះ។ គួរកត់សម្គាល់ថា ការចំណាយលើថ្នាលយុវជន បាល់ទាត់នារី និងសម្ភារៈបរិក្ខារសុទ្ធសឹងតែត្រូវបានដកចេញពីការគណនាប្រាក់ចំណេញ និងនិរន្តរភាព PSR។ ដើម្បីចៀសវាងការកាត់ពិន្ទុ វិធីតែមួយគត់សម្រាប់ Leicester គឺការលក់កីឡាករល្អៗរបស់ខ្លួនដើម្បីរៃអង្គាសប្រាក់មុនពេលខែមិថុនា៕