អ្នកគាំទ្រក្រុម Brighton និង Hove Albion ត្រូវបានទទួលរងការវាយប្រហារបន្ថែមទៀតដោយអ្នកគាំទ្រក្រុម Roma ដោយដបទឹក កាក់ នឹងដែកកេះត្រូវបានគេឃើញអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះគប់ពាសពេញទីលាន Stadio Olimpico។

អ្នកគាំទ្រក្រុម Brighton ត្រូវបានទទួលរងការវាយប្រហារពីសំណាក់អ្នកគាំទ្រក្រុម Roma អំឡុងពេលជំនួបក្នុងពាន Europa League កាលពីថ្ងៃព្រហស្បតិ៍ ដែលក្រុម យក្សអុីតាលីបានយកឈ្នះ 4-0 ។ អ្នកគាំទ្រក្រុម Brighton មួយក្រុមផ្សេងទៀតត្រូវបានវាយប្រហារកាលពីល្ងាចថ្ងៃពុធ ដោយពីរនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានចាក់ដោយពួកបះបោរនៅទីក្រុងរ៉ូម។

ជាលទ្ធផល ក្លឹប Brighton បានធ្វើការដាក់រឿងមួយនេះទៅកាន់ UEFA ក៏ដូចជាសមត្ថកិច្ចរបស់ប្រទេសអុីតាលីដើម្បីស្វែងរកដំណោះស្រាយភ្លាមៗសម្រាប់សុខសុវត្ថិភាពរបស់អ្នកគាំទ្រ។ លើសពីនេះ ក្លឹបបានណែនាំអ្នកគាំទ្រមិនអោយប្រើប្រាស់ឯកសណ្ឋានរបស់ខ្លួន ដោយសារភាពភ័យខ្លាចនៃការវាយប្រហារបន្តបន្ទាប់របស់អ្នកគាំទ្រជ្រុលនិយមរបស់ក្លឹប Roma៕