Phil Foden ចេញមកទទួលស្គាល់រឿងមួយពាក់ព័ន្ធនឹង Liverpool មុនជំនួបកក្រើកឋានទាំងបី

Phil Foden បានសារភាពដោយស្មោះត្រង់ថា Manchester City ហាក់ដូចជាមិនដែលធ្វើរឿងមួយនេះបានទាល់តែសោះ នៅពេលប៉ះគ្នាទល់នឹងហង្សក្រហម Liverpool នៅកីឡដ្ឋាន Anfield។

ក្រុមរបស់លោក Pep Guardiola រៀបចំការប្រកួតទល់នឹងក្រុម Liverpool នៅកីឡដ្ឋាន Anfield បន្ទាប់ពីជ័យជម្នះដ៏គួរឱ្យកត់សម្គាល់លើក្រុម Manchester United នៅកីឡដ្ឋាន Etihad កាលពីសប្តាហ៍មុន។ Foden បានក្លាយជាកីឡាករឆ្នើមក្នុងជ័យជម្នះនាពេលថ្មីៗនេះរបស់ Man City ដោយស៊ុតបញ្ចូលទីបានពីរដងដើម្បីធានាលទ្ធផល 3-1 សម្រាប់ក្រុមរបស់គាត់ ប៉ុន្តែ​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​មុន​ពេលទៅសួរសុខទុក្ខក្រុមកំពូលតារាង Premier League នៅតំបន់ Merseyside។

Foden បានប្រាប់នៅក្នុងបទសម្ភាសន៍ជាមួយ Premier League Productions ថា “វាជាការប្រកួតដ៏ធំមួយ។ វាជាកីឡដ្ឋានដែលយើងមិនសូវទទួលបានលទ្ធផលល្អច្រើននោះទេ ដូច្នេះវានឹងក្លាយជាការប្រកួតដែលអ្នកចង់លេងក្នុងនាមជាកីឡាករ ដែលជាឱកាសដ៏ធំបំផុត។ ខ្ញុំសង្ឃឹមថាយើងនឹងត្រៀមខ្លួនរួចរាល់សម្រាប់ជំនួបដ៏ធំមួយនេះ”។ គួររំលឹកផងដែរថា រដូវកាលនេះ ក្រុមរបស់លោក Jurgen Klopp ហាក់់មានសន្ទុះយ៉ាងខ្លាំង បើប្រៀបទៅនឹងរដូវកាលមុន ដូចដែលបានបញ្ជាក់ដោយលោក Pep Guardiola ប៉ុន្តែគ្រូរបស់ Man City ជឿជាក់ថាគាត់បានរៀបចំក្រុមរួចជាស្រេចសម្រាប់ការប្រកួតដែលអាចសម្រេចជោគជតារាសីរបស់ក្រុមទាំងពីរ៕