លីគបាល់ទាត់អង់គ្លេស (EFL) បានប្រកាសពីភាពជោគជ័យថ្មីរបស់ខ្លួន ដែលបានសម្រេចនូវកិច្ចព្រមព្រៀងសិទ្ធិផ្សាយកាលពីថ្ងៃអង្គារ ដែលមានតម្លៃ 148 លានផោន។

EFL បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្លាស់ប្តូរដើម្បីពង្រីកការផ្សព្វផ្សាយរបស់ពួកគេត្រូវបានទទួលយកដោយក្លឹប ដែលមានន័យថាកិច្ចព្រមព្រៀងថ្មីដែលរកកម្រៃអាចនឹងអនុម័យនាពេលឆាប់ៗ។ ការប្រកួតប្រជែងនេះត្រូវបានកំណត់ថានឹងទទួលបាន 148 លានផោនក្នុងរយៈពេល 4 រដូវកាលបន្ទាប់ ដើម្បីផ្សាយការប្រកួតនៅក្រៅចក្រភពអង់គ្លេស ជាមួយនឹងបេសកកម្មនាំយកបាល់ទាត់អង់គ្លេសគ្រប់កម្រិតទៅកាន់សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះឃើញភ្នាក់ងារពីរគឺ Pitch International និង Relevant Sports តំណាងឱ្យ EFL ទូទាំងពិភពលោក។ Pitch International ផ្តល់សិទ្ធិ EFL នៅទ្វីបអឺរ៉ុប អាសុីកណ្តាល និងតំបន់ផ្សេងទៀត ចំណែក Relevant Sports នឹងកំណត់គោលដៅចែកចាយទូទាំងអាមេរិកខាងជើង កណ្តាល និងខាងត្បូង។

ប្រជាប្រិយភាពនៃការប្រកួតលីកតូចៗរបស់អង់គ្លេស មានការកើនឡើងជាបន្តដោយការចូលរួមចំណែករបស់តារាហូវីដូវលោក Ryan Reynolds និង Rob McElhenney ដោយការទិញយកក្លឹប Wrexham។ យោងតាមកាសែត Daily Mail ការប្រកួតលីកទីបីរបស់អង់គ្លេស គឺជាលីកមួយក្នុងចំណោមលីគដែលមានអ្នកមើលច្រើនជាងគេនៅអឺរ៉ុបនៅក្រៅពី Premier League៕