តើ​ Mason Greenwood បាននិយាយអ្វីខ្លះទៅកាន់អាជ្ញាកណ្តាល ទើបដល់ថ្នាក់អាជ្ញាកណ្តាលផ្តល់កាតក្រហមភ្លាមៗ?

អ្នកចាត់ការក្រុម Getafe លោក Jose Bordalas បានបង្ហើបនូវអ្វីដែល Mason Greenwood បាននិយាយទៅកាន់អាជ្ញាកណ្តាលដើម្បីទទួលបានកាតក្រហមភ្លាមៗក្នុងការប្រកួតទល់នឹង Rayo Vallecano។ Greenwood ត្រូវបានបណ្តេញចេញពីការប្រកួតបន្ទាប់ពីចំណាយពេលបានត្រឹមតែ 50 នាទីក្នុងការប្រកួតរបស់ Getafe ជាមួយ Rayo កាលពីថ្ងៃអង្គារដែលធ្វើឱ្យក្រុមម្ចាស់ផ្ទះមានកីឡាករត្រឹមតែ 9 នាក់ប៉ុណ្ណោះ។ កីឡាករខ្ចីជើងមកពី Manchester United រូបនេះត្រូវបានពិន័យកាតក្រហមភ្លាមៗដោយសារតែការតវ៉ាហួសហេតុជាមួយអាជ្ញាកណ្តាល ដោយអ្នកចាត់ការ Jose Bordalas បានប្រាប់ទាំងស្រុងនូវអ្វីដែល Greenwood បាននិយាយទៅលោកអាជ្ញាកណ្តាល។ គ្រូបង្វឹករបស់ក្រុម Getafe បាននិយាយទៅកាន់អ្នករាយការណ៍ព័ត៌មានថា​ ...

[ Continue reading ]

Erik ten Hag ចង់រក្សាចំណុចមួយនេះអោយបាន បន្ទាប់ពីមានម្ចាស់ភាគហ៊ុនថ្មី

លោក Erik ten Hag ចង់រក្សាឥទ្ធិពលរបស់គាត់លើការសម្រេចចិត្តក្នុងការផ្ទេរកីឡាកររបស់ Manchester United ទោះបីជាមហាសេដ្ឋីអង់គ្លេសលោក Sir Jim Ratcliffe ទើបតែបានទិញភាគហ៊ុន 25% ក៏ដោយ។ យោងតាមសារព័ត៌មាន ​​ESPN អ្នកចាត់ការសញ្ជាតិហូឡង់ចង់បន្តកាន់កាប់សិទ្ធិអំណាចនៅក្នុងការផ្ទេររបស់ United ដដែលបន្ទាប់ពីការកាន់កាប់របស់លោក Ratcliffe បានប្រកាសជាផ្លូវការ។ នៅមុនថ្ងៃបុណ្យណូអែលមួយថ្ងៃ ក្លឹបបានបញ្ជាក់ថាពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយមហាសេដ្ឋីអង់គ្លេសដែលជាម្ចាស់ក្រុមហ៊ុន INEOS ដោយបានទិញភាគហ៊ុន 25% នៅក្នុងក្លឹបបិសាចក្រហម ហើយមានសិទ្ធិក្នុងការគ្រប់គ្រងប្រតិបត្តិការបាល់ទាត់របស់ Man United ផងដែរ។ នៅពេលចូលរួមជាមួយបិសាចក្រហមក្នុងឆ្នាំ 2022 អតីតគ្រូបង្វឹករបស់ ...

[ Continue reading ]

Rodri អះអាងថាខ្លួនបានព្យាយាមលើកទឹកចិត្តមិត្តរួមសញ្ជាតិរបស់គេជាខ្លាំង ក្រោយរងរបួសធ្ងន់

ខ្សែបម្រើ Rodri របស់ក្លឹប Manchester City បាននិយាយថា បាល់ទាត់គឺពិតជាឃោរឃៅមែនទែនចំពោះមិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញរបស់គាត់ពោលគឺ Gavi បន្ទាប់ពីការរងរបួសរបស់គាត់។ ខ្សែបម្រើរបស់ Man City រូបនេះបានបង្ហើបថា ដំបូងឡើយ កីឡាករវ័យក្មេងរូបនេះបានតស៊ូយ៉ាងខ្លាំងជាមួយព័ត៌មានរបួសរបស់គាត់ ដោយបានជជែកជាមួយគាត់អំពីរបៀបដែលគាត់អាចយកឈ្នះលើភាពលំបាក និងក្លាយជាកីឡាករបាល់ទាត់ដែលប្រសើរជាងនេះ។ និយាយទៅកាន់សារព័ត៌មានអេស្ប៉ាញមួយ Rodri បានលើកឡើងពី Gavi ថា “នោះជាថ្ងៃដ៏លំបាកមួយ។ Gavi គឺជាមនុស្សដែលគេស្រលាញ់ខ្លាំង គាត់មានបុគ្គលិកលក្ខណៈល្អ ពេលខ្លះគាត់ត្រូវបានគេរិះគន់ ប៉ុន្តែតាមពិតទៅខ្ញុំចូលចិត្តគេណាស់។ បាល់ទាត់​បាន​ធ្វើ​បាប​គាត់ជាខ្លាំង។ នៅ​ក្នុង​ការ​សម្រាក​តង់​ទី​មួយក្នុងការប្រកួតទល់​នឹង Georgia យើង​បាន​និយាយ​ទៅ​គាត់​ម្ដង​ទៀត​ថា​គាត់​នៅ​ក្មេង ហើយ​នេះ​នឹង​ធ្វើ​ឱ្យ​គាត់​កាន់​តែ​ខ្លាំង។ វាជារឿងដែលលំបាកខ្លាំងមួយ ...

[ Continue reading ]

គ្រូបង្វឹកក្រុម Brighton ថាខ្លួនមានភាពភ្ញាក់ផ្អើលជាខ្លាំង ពេលឃើញកំពូលកីឡាកររបស់គាត់ត្រូវបានក្រុមជម្រើសជាតិកោះហៅ

លោក Roberto De Zerbi បានបង្ហាញពីការភ្ញាក់ផ្អើលរបស់គាត់ចំពោះការដាក់បញ្ចូលកីឡាករ Kaoru Mitoma នៅក្នុងបញ្ជីកីឡាកររបស់ក្រុមជម្រើសជាតិជប៉ុន ខណៈដែលគាត់កំពុងសម្រាកព្យាបាលរបួសនៅពេលនេះ។ គ្រូបង្វឹក Brighton បានសារភាពថាគាត់មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឈ្មោះរបស់ Mitoma ត្រូវបានបញ្ចូលក្នុងក្រុមជប៉ុនសម្រាប់ព្រឹត្តិការណ៍ Asia Cup នាពេលខាងមុខ ក្រោមមូលហេតុដែលខ្សែប្រយុទ្ធស្លាបរូបនេះត្រូវបានអវត្តមានមួយរយះមកហើយ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតទល់នឹងក្រុម West Ham United គ្រូបង្វឹក Brighton បាននិយាយថា “បាទ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ព្រោះបុគ្គលិកពេទ្យរបស់ខ្ញុំបានប្រាប់ខ្ញុំ Mitoma នឹងត្រូវការរយៈពេល 4-6 សប្តាហ៍សម្រាប់របួសរបស់គាត់។ វាពិបាកក្នុងការគិតថាគាត់អាចលេងនៅ Asia Cup ...

[ Continue reading ]

PSG មានផែនការច្បាស់លាស់ក្នុងការរៀបចំលក់ Kylian Mbappe

Paris Saint-Germain ត្រូវបានគេរាយការណ៍ថាបានរៀបចំផែនការយ៉ាងច្បាស់លាស់សម្រាប់ការចាកចេញរបស់ Kylian Mbappe ខណៈដែលពួកគេត្រៀមទទួលបានការផ្តល់ជូនដ៏ធំមួយផ្សេងទៀតពីអធិរាជស Real Madrid។ ដំបូងឡើយ Real បានប្រកាសជាផ្លូវការនូវចំណាប់អារម្មណ៍របស់ពួកគេចំពោះ Mbappe នៅឆ្នាំ 2021 ប៉ុន្តែបានឃើញការដេញថ្លៃជាច្រើនលើកច្រើនសារត្រូវបានបដិសេធ រួមទាំងការដេញថ្លៃមួយដែលបានឈានដល់តម្លៃ 200 លានអឺរ៉ូ ថែមទៀតផង។ Mbappe បានបញ្ចប់ការចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅកីឡដ្ឋាន Parc des Princes ក្នុងខែឧសភា ឆ្នាំ 2022 ប៉ុន្តែកិច្ចព្រមព្រៀងនោះនឹងត្រូវផុតកំណត់នៅរដូវក្តៅនេះ ហើយមិនទាន់មានសញ្ញានៃការបន្តកុងត្រាថ្មីទៀតដែលត្រូវបានដាក់ឱ្យដំណើរការនៅឡើយទេ ខណៈដែល Real Madrid នៅតែចង់នាំយកគាត់មកចូលរួមជាមួយពួកគេ។ PSG ...

[ Continue reading ]

ទើបតែចុះកុងត្រាបានត្រឹម 4 ខែពេលនេះអតីតខ្សែការពារក្រុម Man Utd ត្រូវបានក្លឹបផ្តាច់កុងត្រាចោល

អតីតខ្សែការពារក្រុម Manchester United កីឡាករ Eric Bailly ត្រូវបានក្រុម Besiktas របស់ប្រទេសទួរគីផ្តាច់កុងត្រាចោល បន្ទាប់ពីរក្សាទម្រង់លេងល្អមិនបានយូរ ទាំងដែលខ្លួនទើបតែផ្លាស់មកលេង។ ក្លឹបយក្សទួរគីបានប្រកាសពីការបញ្ចប់កិច្ចសន្យាលើបណ្តាញសង្គម X កាលពីពេលថ្មីៗនេះដោយកីឡាករសញ្ជាតិកូតឌីវ័របានចូលរួមជាមួយ Besiktas កាលពីបួនខែមុនបន្ទាប់ពីគាត់និងបិសាចក្រហមបានបញ្ចប់កិច្ចសន្យារបស់ពួកគេជាមួយគ្នា។ ការដោះលែង Bailly កើតឡើងក្នុងស្ថានភាពដ៏ចម្រូងចម្រាសមួយដោយក្លឹប​បាន​ដក​គាត់​ចេញ​ជាមួយ​កីឡាករ​ប្រាំ​នាក់​ផ្សេង​ទៀត​ដោយ​សារ​តែ​ការ​លេង​មិន​បាន​ល្អ​និង​ភាព​មិន​ស៊ី​គ្នា​ក្នុង​ក្រុម។ ភ្នាក់ងារតំណាងរបស់ Bailly បានអះអាងថាការសម្រេចចិត្តបែបនេះជារឿងដែលមិនសមស្របមួយ ដោយសារ​តែ Bailly មិនអាច​ចូលរួម​លេងជាមួយក្លឹបបានក្រោមបញ្ហា​របួស។ លោក Rafaela Pimenta ភ្នាក់ងាររបស់កីឡាករសញ្ជាតិកូតឌីវ័ររូបនេះបានឆ្លើយតបទៅនឹងការបញ្ចប់កុងត្រាតាមរយៈសារព័ត៌មាន The Sun ថា “យើងមានការតក់ស្លុត ហើយវាបានធ្វើឱ្យយើងភ្ញាក់ផ្អើលជាខ្លាំង។ ...

[ Continue reading ]

Real Madrid នឹងដាក់សំណើរថ្មីមួយសម្រាប់ Kylian Mbappe ប៉ុន្តែដាក់កាលកំណត់ច្បាស់មួយ

Real Madrid គ្រោងនឹងលើកឡើងមកវិញនូវចំណាប់អារម្មណ៍ណាមួយដែលពាក់ព័ន្ធនឹងកំពូលខ្សែប្រយុទ្ធ Kylian Mbappe នៅរដូវរងានេះ ខណៈដែលពួកគេបានរៀបចំសំណើរជាមួយនឹងកាលបរិច្ឆេទកំណត់ដ៏ជាក់លាក់មួយ។ ក្នុងរដូវក្តៅឆ្នាំ 2022 នេះ Real Madrid បានព្យាយាមចុះហត្ថលេខាលើ Paris Saint-Germain ប៉ុន្តែសាមីខ្លួនកីឡាករបានបដិសេធការផ្តល់ជូនរបស់ពួកគេដើម្បីបន្តស្នាក់នៅក្នុងរដ្ឋធានីបារាំង។ Mbappe បានចុះហត្ថលេខាលើកិច្ចសន្យាមួយដែលត្រូវបានគិតដំបូងរហូតដល់ឆ្នាំ 2025 មុនពេលវាត្រូវបានគេបង្ហាញថាឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀងនេះគឺសម្រេចទៅតាមការពេញចិត្តរបស់ Mbappe។ ដូចនេះខ្សែប្រយុទ្ធជម្រើសជាតិបារាំងមានសេរីភាពក្នុងការចាកចេញពី PSG ដោយឥតគិតថ្លៃនៅរដូវក្តៅឆ្នាំ 2024 ដែលមានន័យថាគាត់អាចចរចាជាមួយក្លឹបផ្សេងទៀតចាប់ពីថ្ងៃទី 1 ខែមករា។ ក្លឹប Real Madrid បានបញ្ឆេះចំណាប់អារម្មណ៍របស់ពួកគេឡើងវិញលើកីឡាករវ័យ 25 ឆ្នាំរូបនេះ ...

[ Continue reading ]

Tom Brady សម្រេចពិចារណាក្នុងការដេញគ្រូបង្វឹកដែលទើបតែមកដឹកនាំថ្មីៗ

ភាព​តានតឹង​របស់លោក Wayen Rooney ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ថ្មីរបស់ក្រុម Birmingham City អាច​នឹង​ឈាន​ដល់​ការ​បញ្ចប់​មុន​ពេល​កំណត់ ខណៈ​ដែល​ម្ចាស់​ក្លឹបថ្មី ពោលគឺលោក Tom Brady កំពុង​ពិចារណា​លើ​ការ​សម្រេច​ចិត្ត​ដ៏​ធំ​មួយ​អំពី​អនាគត​របស់​ក្លឹប។ វីរកីឡាករបាល់ទាត់អាមេរិក NFL រូបនេះបានទិញភាគហ៊ុនភាគតិចនៅក្នុងក្លឹបដែលកំពុងលេងនៅ Championship កាលពីខែសីហា ហើយបានចូលរួមក្នុងការប្រកួតក្នុងផ្ទះលើកដំបូងនៃរដូវកាលនេះ ដែលបានបញ្ចប់ក្នុងជ័យជម្នះ 1-0 លើក្រុម Leeds ។ ទោះបីជាការចាប់ផ្តើមយុទ្ធនាការមិនសូវមានមហន្តរាយក៏ដោយ Birmingham បានសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងការបណ្តេញគ្រូបង្វឹក John Eustace មុនពេលតែងតាំង Wayne Rooney នៅថ្ងៃទី 11 ខែតុលា។ ...

[ Continue reading ]

Bernardo Silva ទម្លាយថា Pep បានស្នើសុំអោយធ្វើរឿងមួយនេះកាលពីរដូវកាលមុន

Bernardo Silva បានលាតត្រដាងពីរឿងដ៏ចម្លែកបំផុតដែលលោក Pep Guardiola បានសុំឱ្យគាត់ធ្វើនៅឯក្លឹប Manchester City ហើយវាបានកើតឡើងក្នុងអំឡុងពេលការប្រជែងដណ្តើមពានកាលពីរដូវកាលមុនតែម្តង។ Silva បានបំពេញតួនាទីក្នុងមុខតំណែងជាជាច្រើនចាប់តាំងពីចូលរួមជាមួយ City ក្នុងឆ្នាំ 2017 ប៉ុន្តែ Guardiola បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនៅពេលដែលគាត់បានចាប់ផ្តើមតារាព័រទុយហ្គាល់នៅខ្សែការពារឆ្វេងទល់នឹងក្រុម Arsenal កាលពីរដូវកាលមុន។ Man City បានឈ្នះការប្រកួតនោះក្នុងលទ្ធផល 3-1 ហើយបានបន្តឈ្នះជើងឯក Premier League ប៉ុន្តែ Silva ជឿជាក់ថាការជ្រើសរើសរបស់ Pep គឺជាហានិភ័យដ៏ធំមួយ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតព័រទុយហ្គាល់ A Bola ...

[ Continue reading ]

ការរិះគន់ទៅលើ Joshua Kimmich បង្កើតជាជម្លោះរវាង Bayern Munich នឹងសហព័ន្ធបាល់ទាត់អាឡឺម៉ង់

ការរិះគន់ពីអនុប្រធានាធិបតីសហព័ន្ធបាល់ទាត់អាឡឺម៉ង់ លោក Ralph-Uwe Schaffert ទៅលើកីឡាករ Joshua Kimmich បានបង្កើតជាជម្លោះមួយដែលធ្វើអោយ CEO របស់ Bayern Munich ចេញមកឆ្លើយតបទៅវិញភ្លាមៗ។ លោក Schaffert បានរិះគន់យ៉ាងបើកចំហរទៅលើខ្សែការពាររបស់ Bayern ចំពោះកង្វះការខិតខំប្រឹងប្រែងរបស់គាត់ជាមួយក្រុមជម្រើសជាតិដូចដែលគាត់បានធ្វើជាមួយក្រុមជើងឯកអាឡឺម៉ង់។ នាយកប្រតិបត្តិក្លឹប Bayern លោក Jan-Christian Dreesen បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយពីលោក Schaffert ដោយសុំឱ្យគាត់ដោះស្រាយបញ្ហាពិតនៅក្នុងសហព័ន្ធជំនួសឱ្យការជ្រើសរើសយកការរិះគន់ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ជំរុំក្រុមជម្រើសជាតិ។ Dreesen បាននិយាយជាមួយ Bild ថា “ខ្ញុំកាន់តែខឹងសម្បារចំពោះសេចក្តីថ្លែងការណ៍ទាំងនេះ។ ខ្ញុំមិនយល់ហេតុអ្វីបានជាអនុប្រធាន DFB រិះគន់សមិទ្ធិផលរបស់កីឡាករដែលមានសារសំខាន់សម្រាប់ក្រុមជម្រើសជាតិដែលសមនឹងទទួលបាន ...

[ Continue reading ]