Rodri អះអាងថាខ្លួនបានព្យាយាមលើកទឹកចិត្តមិត្តរួមសញ្ជាតិរបស់គេជាខ្លាំង ក្រោយរងរបួសធ្ងន់

ខ្សែបម្រើ Rodri របស់ក្លឹប Manchester City បាននិយាយថា បាល់ទាត់គឺពិតជាឃោរឃៅមែនទែនចំពោះមិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញរបស់គាត់ពោលគឺ Gavi បន្ទាប់ពីការរងរបួសរបស់គាត់។

ខ្សែបម្រើរបស់ Man City រូបនេះបានបង្ហើបថា ដំបូងឡើយ កីឡាករវ័យក្មេងរូបនេះបានតស៊ូយ៉ាងខ្លាំងជាមួយព័ត៌មានរបួសរបស់គាត់ ដោយបានជជែកជាមួយគាត់អំពីរបៀបដែលគាត់អាចយកឈ្នះលើភាពលំបាក និងក្លាយជាកីឡាករបាល់ទាត់ដែលប្រសើរជាងនេះ។

និយាយទៅកាន់សារព័ត៌មានអេស្ប៉ាញមួយ Rodri បានលើកឡើងពី Gavi ថា “នោះជាថ្ងៃដ៏លំបាកមួយ។ Gavi គឺជាមនុស្សដែលគេស្រលាញ់ខ្លាំង គាត់មានបុគ្គលិកលក្ខណៈល្អ ពេលខ្លះគាត់ត្រូវបានគេរិះគន់ ប៉ុន្តែតាមពិតទៅខ្ញុំចូលចិត្តគេណាស់។ បាល់ទាត់​បាន​ធ្វើ​បាប​គាត់ជាខ្លាំង។ នៅ​ក្នុង​ការ​សម្រាក​តង់​ទី​មួយក្នុងការប្រកួតទល់​នឹង Georgia យើង​បាន​និយាយ​ទៅ​គាត់​ម្ដង​ទៀត​ថា​គាត់​នៅ​ក្មេង ហើយ​នេះ​នឹង​ធ្វើ​ឱ្យ​គាត់​កាន់​តែ​ខ្លាំង។ វាជារឿងដែលលំបាកខ្លាំងមួយ ប៉ុន្តែគេនឹងអាចជម្នះឧបសគ្គមួយនេះ”