Bernardo Silva ទម្លាយថា Pep បានស្នើសុំអោយធ្វើរឿងមួយនេះកាលពីរដូវកាលមុន

Bernardo Silva បានលាតត្រដាងពីរឿងដ៏ចម្លែកបំផុតដែលលោក Pep Guardiola បានសុំឱ្យគាត់ធ្វើនៅឯក្លឹប Manchester City ហើយវាបានកើតឡើងក្នុងអំឡុងពេលការប្រជែងដណ្តើមពានកាលពីរដូវកាលមុនតែម្តង។

Silva បានបំពេញតួនាទីក្នុងមុខតំណែងជាជាច្រើនចាប់តាំងពីចូលរួមជាមួយ City ក្នុងឆ្នាំ 2017 ប៉ុន្តែ Guardiola បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនៅពេលដែលគាត់បានចាប់ផ្តើមតារាព័រទុយហ្គាល់នៅខ្សែការពារឆ្វេងទល់នឹងក្រុម Arsenal កាលពីរដូវកាលមុន។ Man City បានឈ្នះការប្រកួតនោះក្នុងលទ្ធផល 3-1 ហើយបានបន្តឈ្នះជើងឯក Premier League ប៉ុន្តែ Silva ជឿជាក់ថាការជ្រើសរើសរបស់ Pep គឺជាហានិភ័យដ៏ធំមួយ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតព័រទុយហ្គាល់ A Bola គាត់បាននិយាយថា “អ្វីដែលចម្លែកបំផុតដែលគាត់បានសុំឱ្យខ្ញុំធ្វើគឺប្រហែលជាលេងនៅលើស្លាបឆ្វេងនៅកីឡដ្ឋាន Emirates ទល់នឹង Saka ។ វាមិនមែនជាការងាយស្រួលនោះទេ ហើយវាគឺជាការប្រកួតដែលមានសម្ពាធច្រើន ដោយសារយើងនៅពីក្រោយពួកគេ ហើយប្រសិនបើយើងចាញ់ ឬស្មើការប្រកួតនេះ យើងនឹងមិនមានសង្ឃឹមក្នុងការដណ្តើមពាន Premier League នោះឡើយ”