ការរិះគន់ទៅលើ Joshua Kimmich បង្កើតជាជម្លោះរវាង Bayern Munich នឹងសហព័ន្ធបាល់ទាត់អាឡឺម៉ង់

ការរិះគន់ពីអនុប្រធានាធិបតីសហព័ន្ធបាល់ទាត់អាឡឺម៉ង់ លោក Ralph-Uwe Schaffert ទៅលើកីឡាករ Joshua Kimmich បានបង្កើតជាជម្លោះមួយដែលធ្វើអោយ CEO របស់ Bayern Munich ចេញមកឆ្លើយតបទៅវិញភ្លាមៗ។

លោក Schaffert បានរិះគន់យ៉ាងបើកចំហរទៅលើខ្សែការពាររបស់ Bayern ចំពោះកង្វះការខិតខំប្រឹងប្រែងរបស់គាត់ជាមួយក្រុមជម្រើសជាតិដូចដែលគាត់បានធ្វើជាមួយក្រុមជើងឯកអាឡឺម៉ង់។ នាយកប្រតិបត្តិក្លឹប Bayern លោក Jan-Christian Dreesen បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយពីលោក Schaffert ដោយសុំឱ្យគាត់ដោះស្រាយបញ្ហាពិតនៅក្នុងសហព័ន្ធជំនួសឱ្យការជ្រើសរើសយកការរិះគន់ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ជំរុំក្រុមជម្រើសជាតិ។

Dreesen បាននិយាយជាមួយ Bild ថា “ខ្ញុំកាន់តែខឹងសម្បារចំពោះសេចក្តីថ្លែងការណ៍ទាំងនេះ។ ខ្ញុំមិនយល់ហេតុអ្វីបានជាអនុប្រធាន DFB រិះគន់សមិទ្ធិផលរបស់កីឡាករដែលមានសារសំខាន់សម្រាប់ក្រុមជម្រើសជាតិដែលសមនឹងទទួលបាន ដូចជា Joshua Kimmich នៅក្នុងក្លឹបរបស់គាត់នោះឡើយ”