PSG មានផែនការច្បាស់លាស់ក្នុងការរៀបចំលក់ Kylian Mbappe

Paris Saint-Germain ត្រូវបានគេរាយការណ៍ថាបានរៀបចំផែនការយ៉ាងច្បាស់លាស់សម្រាប់ការចាកចេញរបស់ Kylian Mbappe ខណៈដែលពួកគេត្រៀមទទួលបានការផ្តល់ជូនដ៏ធំមួយផ្សេងទៀតពីអធិរាជស Real Madrid។

ដំបូងឡើយ Real បានប្រកាសជាផ្លូវការនូវចំណាប់អារម្មណ៍របស់ពួកគេចំពោះ Mbappe នៅឆ្នាំ 2021 ប៉ុន្តែបានឃើញការដេញថ្លៃជាច្រើនលើកច្រើនសារត្រូវបានបដិសេធ រួមទាំងការដេញថ្លៃមួយដែលបានឈានដល់តម្លៃ 200 លានអឺរ៉ូ ថែមទៀតផង។ Mbappe បានបញ្ចប់ការចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅកីឡដ្ឋាន Parc des Princes ក្នុងខែឧសភា ឆ្នាំ 2022 ប៉ុន្តែកិច្ចព្រមព្រៀងនោះនឹងត្រូវផុតកំណត់នៅរដូវក្តៅនេះ ហើយមិនទាន់មានសញ្ញានៃការបន្តកុងត្រាថ្មីទៀតដែលត្រូវបានដាក់ឱ្យដំណើរការនៅឡើយទេ ខណៈដែល Real Madrid នៅតែចង់នាំយកគាត់មកចូលរួមជាមួយពួកគេ។

PSG បានរៀបចំផែនការមួយចំនួនរួចជាស្រេច ដោយពួកគេនៅតែចង់អោយ Mbappe បន្ត ហើយពួកគេមិនបានបោះបង់ក្តីសង្ឃឹមក្នុងការភ្ជាប់គាត់ទៅនឹងកិច្ចសន្យាថ្មីមួយទៀត ម្ចាស់ជើងឯក Ligue 1 នឹងសន្សំប្រាក់បានប្រហែលជាង 40 លានអឺរ៉ូប្រសិនបើ Mbappe ចូលរួមជាមួយ Real ក្នុងខែនេះ ប៉ុន្តែបច្ចុប្បន្នពួកគេកំពុងពិភាក្សាដើម្បីបន្តកិច្ចសន្យារបស់ Ethan ត្រូវជាប្អូនប្រុសរបស់ Kylian ដែលអាចមានផលប៉ះពាល់លើការសម្រេចចិត្តចុងក្រោយរបស់គាត់៕