ក្លឹបបាល់ទាត់ West Bromwich Albion និង Wolves បានថ្កោលទោសយ៉ាងខ្លាំងទៅលើឈុតឆាកដ៏គួរឱ្យភ័យខ្លាចដែលបានធ្វើឱ្យមានការប៉ះទង្គិចគ្នាក្នុងការប្រកួត FA Cup របស់ពួកគេ ខណះដែលក្រុមគ្រួសាររបស់កីឡាករមួយចំនួនក៏បានជាប់នៅក្នុងភាពវឹកវរនោះដូចគ្នា។ ជំនួបរវាងគូប្រជែងពីរនៅកីឡដ្ឋាន Hawthorns ត្រូវផ្អាកដោយនៅសល់ពេលជាង 10 នាទីបន្ទាប់ពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងកន្លែងអ្នកគាំទ្រ។ បញ្ហាកើតឡើងបន្ទាប់ពី Matheus Cunha រកបានគ្រាប់ទីពីររបស់ Wolves ក្នុងជ័យជម្នះ 2-0 ។ កងកម្លាំងសន្តិសុខបានចូលយ៉ាងលឿន ប៉ុន្តែកីឡាករដូចជាខ្សែការពារក្រុម West Brom កីឡាករ Kyle Bartley ត្រូវបានគេប្រទះថាសម្រេចចិត្តរត់សំដៅទៅជួយសង្គ្រោះកូនៗរបស់ពួកគេ ខណៈដែលអ្នកគាំទ្រដែលមានជម្លោះមួយចំនួនបានបែកឈាម ហើយនៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីស។ ...
[ Continue reading ]Author: Admin
អស់ពី Klopp ពេលនេះគ្រូបង្វឹកក្រុមធំនៅអង់គ្លេសមួយទៀត កំពុងពិចារណាការចុះពីតំណែង
របាយការណ៍យ៉ាងចម្លែកភ្ញាក់ផ្អើលមួយបានចេញផ្សាយថាលោក Mikel Arteta អាចនឹងក្លាយជាគ្រូបង្វឹកបន្ទាប់ដែលគ្រោងប្រកាសពីការចុះចេញពីតំណែងរបស់ខ្លួននៅរដូវក្តៅខាងមុខនេះ។ បន្ទាប់ពីលោក Jurgen Klopp បានប្រកាសថាគាត់នឹងចាកចេញពី Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយ Xavi បានបញ្ជាក់ថាគាត់នឹងចុះចេញពីតំណែងជាគ្រូបង្វឹករបស់ Barcelona ពេលនេះ Arteta គឺជាឈ្មោះដ៏ធំទីបីដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលនៅរដូវក្តៅនេះ។ យោងតាមសារព័ត៌មាន Sport គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានប្រាប់មនុស្សជិតស្និទ្ធនឹងគាត់ថាគាត់កំពុងពិចារណាពោលពាក្យលាពីការដឹកនាំនៅ Arsenal របស់គាត់នៅពេលដែលរដូវកាល 2023-2024 បញ្ចប់ជាផ្លូវការ។ ខណៈដែល Xavi ទើបតែបានបញ្ជាក់ពីការចាកចេញរបស់គាត់កាលពីថ្ងៃសៅរ៍ ប្រភពដដែលបានបញ្ជាក់ថាថាគ្មាននរណាម្នាក់នៅ Barcelona បានទាក់ទងទៅលោក Arteta អំពីការចូលកាន់តំណែងជាគ្រូបង្វឹកនៅកីឡដ្ឋាន Camp Nou ...
[ Continue reading ]Jamie Carragher ជំរុញអោយ Liverpool តាមយកគ្រូបង្វឹកមួយនេះមកជំនួស Klopp អោយបាន
Jamie Carragher ចង់ឃើញ Xabi Alonso ឡើងមកជំនួសតំណែងគ្រូបង្វឹក Liverpool លោក Jurgen Klopp ហើយយល់ពីមូលហេតុដែលគាត់ត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងដែលសាកសមជាងគេបំផុតមួយ។ លោក Klopp បានប្រកាសកាលពីថ្ងៃសុក្រថាលោកនឹងចុះចេញពីតំណែងជាអ្នកចាត់ការនៅចុងបញ្ចប់នៃរដូវកាលនេះ។ ភ្លាមៗបន្ទាប់ពីព័ត៌មានបានបែកធ្លាយ គ្រូបង្វឹកក្រុម Bayer Leverkusen លោក Alonso ត្រូវបានគេរំពឹងថានឹងស្នងតំណែងកីឡាករសញ្ជាតិអាឡឺម៉ង់នៅកីឡដ្ឋាន Anfield ។ គ្រូបង្វឹកវ័យ 42 ឆ្នាំរូបនេះបានបដិសេធក្នុងការវិលត្រឡប់ទៅកាន់ Liverpool ហើយឥឡូវនេះមិត្តរួមក្រុមហង្សក្រហមចាស់របស់គាត់បានអំពាវនាវឱ្យក្លឹបនាំយក Alonso មកក្លាយជាអ្នកចាត់ការបន្ទាប់របស់ពួកគេបន្ទាប់ពីលោក Klopp។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន The Telegraph ...
[ Continue reading ]អ្នកគាំទ្រកាន់តែកាច! រត់តាមវាយអាជ្ញាកណ្តាលដល់ក្នុងទីលាន ព្រោះបាល់ពិន័យ 11 ម៉ែត្រ
អ្នកគាំទ្រក្លឹប Port Vale ត្រូវរារាំងដោយកីឡាករ និងបុគ្គលិកនៅក្នុងកីឡដ្ឋាន បន្ទាប់ពីបានដេញតាមលោកអាជ្ញាកណ្តាល Craig Hicks ព្រោះតែការផ្តល់បាល់ទៅដល់ក្លឹប Portsmouth។ លោក Hicks បានធ្វើការសម្រេចចិត្តផ្តល់បាល់ប៉េណាល់ទីទៅដល់ Portsmouth នៅនាទីទី 88 បន្ទាប់ពីកីឡាករ Conor Grant ធ្វើអោយកីឡាករ Abu Kamara ដួលក្នុងតំបន់គ្រោះថ្នាក់។ អ្នកគាំទ្រផ្ទះមានការខកចិត្តចំពោះការសម្រេចចិត្ត ដោយអ្នកគាំទ្រចិត្តក្លាហានមួយរូបអស់ការអត់ធ្មត់ ហើយបានរត់ចូលទៅទីលានសំដៅទៅរកអាជ្ញាកណ្តាលតែម្តង។ កីឡាករ និងបុគ្គលិករបស់ក្លឹប Port Vale រួមទាំងគ្រូបង្វឹក Andy Crosby និងជំនួយការ ...
[ Continue reading ]ទីបំផុត Kalvin Phillips អាចស្វែងរកក្លឹបដែលនឹងទទួលយកខ្លួនបានហើយ
កីឡាករដែល Manchester City លែងត្រូវការ ពោលគឺ Kalvin Phillips បានចូលរួមជាមួយក្លឹប West Ham United ជាផ្លូវការក្នុងលក្ខខណ្ឌខ្ចីជើង ដោយខ្សែបម្រើរូបនេះកំពុងសម្លឹងមើលការត្រឡប់មកលេងជាទៀងទាត់វិញ។ កីឡាករជម្រើសជាតិអង់គ្លេសវ័យ 28 ឆ្នាំរូបនេះបានផ្ទេរទៅកាន់កីឡដ្ឋាន Etihad ពីក្លឹបកុមារភាពរបស់ខ្លួន Leeds United នៅរដូវក្តៅឆ្នាំ 2022 ជាមួយនឹងកិច្ចព្រមព្រៀងតម្លៃ 42 លានផោន។ គាត់បានប្រមូលពាន Premier League, Champions League និង FA Cup ក្នុងអំឡុងពេលយុទ្ធនាការដំបូងរបស់គាត់នៅទីក្រុង ...
[ Continue reading ]គ្មានដំណឺងអ្វីសោះ ស្រាប់តែសុខៗ Jurgen Klopp ប្រកាសពីការចាកចេញពី Liverpool ទៅវិញ
គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានប្រកាសជាផ្លូវការពីដំណឺងនៃការចេញរបស់ខ្លួននៅចុងរដូវកាល 2023-2024 នេះ។ Klopp បានឡើងមកកាន់តំណែងមួយនេះជំនួសតំណែងរបស់លោក Brendan Rodgers កាលពីឆ្នាំ 2015 ខែតុលា ហើយបានជួយកែប្រែជោគវាសនាទាំងស្រុង ដោយបានជួយអោយក្លឹបហង្សក្រហមលើកពាន Premier League, Champions League, FA Cup, Carabao Cup, UEFA Super Cup នឹង FIFA Club World Cup។ ខណះដែលមិនមានដំណឺងរឺពាក្យចចាមអារ៉ាមអ្វីពាក់ព័ន្ធនឹងការចាកចេញរបស់ ...
[ Continue reading ]Mason Greenwood នឹងត្រូវត្រឡប់ទៅកាន់ Man United វិញមុនពេលធ្វើការសម្រេចចិត្តដ៏ធំមួយ
Mason Greenwood នឹងត្រូវធ្វើដំណើរត្រលប់មកកាន់ក្លឹប Manchester United វិញ ដោយក្លឹបបានត្រៀមរួចរាល់ក្នុងការអនុញ្ញាតឱ្យប្រធានផ្នែកកីឡាថ្មីរបស់ពួកគេធ្វើការសម្រេចចិត្តលើអនាគតរបស់កីឡាកររូបនេះ។ បិសាចក្រហមបានអនុញ្ញាតឱ្យខ្សែប្រយុទ្ធវ័យ 22 ឆ្នាំរបស់ខ្លួនចាកចេញពី Old Trafford ក្នុងលក្ខខ័ណ្ឌខ្ចីជើង នៅពេលដែលកិច្ចព្រមព្រៀងត្រូវបានធ្វើឡើងជាមួយក្រុម Getafe នៅខែកញ្ញា ឆ្នាំ 2023។ កិច្ចព្រមព្រៀងនោះត្រូវបានបន្តរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ ការបង្ហាញខ្លួនបានយ៉ាងល្អសម្រាប់ក្លឹប Getafe របស់ Greenwood បានអនុញ្ញាតឱ្យគាត់ទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗដែលមានមូលដ្ឋាននៅអេស្ប៉ាញដូចជា Barcelona និង Atletico Madrid។ បើយោងទៅតាមអ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករលោក Fabrizio Romano បានទម្លាយថា ទោះបីជាខ្លួនបានរួចផុតពីការចោទប្រកាន់កាលពីឆ្នាំ 2022 ...
[ Continue reading ]Newcastle ប្តេជ្ញាថានឹងរក្សាកីឡាករនេះអោយបាន ទោះមានការចាប់អារម្មណ៍ពី Bayern ក៏ដោយ
ក្លឹបសារិកាព្រៃ Newcastle United មានការប្តេជ្ញាចិត្តក្នុងការរក្សាខ្សែការពារស្លាបស្តាំរបស់ខ្លួន ពោលគឺ Kieran Trippier អោយបន្តលេងនៅកីឡដ្ឋាន St James’ Park ក្នុងខែមករា ខណៈដែល Bayern Munich កំពុងតែបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបគេ។ ក្រុម Bayern Munich កំពុងសម្លឹងរកការជួបជុំអតីតខ្សែការពារ Tottenham Hotspur ជាមួយនឹងកីឡាករដែលទើបផ្លាស់ពី Spurs រួមមាន Harry Kane និង Eric Dier នៅកីឡដ្ឋាន Allianz Arena វិញ។ ...
[ Continue reading ]Man United សម្រេចតែងតាំងអតីតថ្នាក់ដឹកនាំរបស់ Man City ជា CEO ថ្មីរបស់ក្លឹប
Manchester United ត្រូវបានគេរាយការណ៍ថានឹងដណ្តើមពីក្លឹបសត្រូវរួមទីក្រុង Manchester City ដើម្បីជ្រើសរើសយកលោក Omar Berrada ជា CEO ថ្មីរបស់ពួកគេ។ យោងតាម The Athletic បិសាចក្រហមបានជ្រើសរើសជានាយកប្រតិបត្តិរបស់ Man City ជានាយកប្រតិបត្តិថ្មីរបស់ពួកគេ ជំនួសលោក Richard Arnold ដែលបានចាកចេញពី Old Trafford មុនពេលក្រុមហ៊ុន INEOS យល់ព្រមទិញភាគហ៊ុន 25% ដែលមានតម្លៃ 1.25 ពាន់លានផោននៅក្នុងក្លឹបកាលពីចុងឆ្នាំមុន។ របាយការណ៍ដដែលបានបន្ថែមថា Berrada បានលាលែងពីតំណែងពីតួនាទីរបស់គាត់នៅ ...
[ Continue reading ]គ្រូបង្វឹកក្រុម Brentford ចេញមុខមកនិយាយរឿងគ្រាប់បាល់ចម្រូងចម្រាស់របស់ Ivan Toney
គ្រូបង្វឹករបស់ក្រុម Brentford លោក Thomas Frank នឹងគ្រូរបស់ក្រុម Nottingham Forest លោក Nuno Espirito Santo ហាក់មានការយល់ឃើញខុសគ្នាទាំងស្រុងជុំវិញគ្រាប់បាល់ដ៏ចម្រូងចម្រាស់របស់ខ្សែប្រយុទ្ធ Ivan Toney។ Toney បានវិលត្រឡប់របស់គាត់ពីការហាមឃាត់រយៈពេលប្រាំបីខែសម្រាប់ការបំពានច្បាប់នៃការភ្នាល់ដោយការស៊ុតបាល់បញ្ចូលទីក្នុងការទទួលជ័យជម្នះ 3-2 លើក្រុម Nottingham Forest កាលពីយប់ថ្ងៃសៅរ៍នៅឯកីឡដ្ឋាន Gtech Community ។ ទោះជាយ៉ាងណាក៏ដោយ គ្រាប់បាល់របស់គាត់បង្កើតជាការជជែកវែកញែកមួយ ខណៈដែលខ្សែប្រយុទ្ធរូបនេះបានរើបាល់ចេញពីចំណុចដែលអាជ្ញាកណ្តាលបានកំណត់ដើម្បីផ្តល់ភាពងាយស្រួលក្នុងការស៊ុតបញ្ចូលទី។ ក្រោយចប់ការប្រកួត អ្នកចាត់ការក្រុមភ្ញៀវបានផ្តល់ទស្សនៈរៀងៗខ្លួនអំពីគ្រាប់បាល់មួយនេះ។ សម្រាប់គ្រូបង្វឹកក្រុម Brentford លោក Thomas ...
[ Continue reading ]