Mason Greenwood នឹងត្រូវធ្វើដំណើរត្រលប់មកកាន់ក្លឹប Manchester United វិញ ដោយក្លឹបបានត្រៀមរួចរាល់ក្នុងការអនុញ្ញាតឱ្យប្រធានផ្នែកកីឡាថ្មីរបស់ពួកគេធ្វើការសម្រេចចិត្តលើអនាគតរបស់កីឡាកររូបនេះ។

បិសាចក្រហមបានអនុញ្ញាតឱ្យខ្សែប្រយុទ្ធវ័យ 22 ឆ្នាំរបស់ខ្លួនចាកចេញពី Old Trafford ក្នុងលក្ខខ័ណ្ឌខ្ចីជើង នៅពេលដែលកិច្ចព្រមព្រៀងត្រូវបានធ្វើឡើងជាមួយក្រុម Getafe នៅខែកញ្ញា ឆ្នាំ 2023។ កិច្ចព្រមព្រៀងនោះត្រូវបានបន្តរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ ការបង្ហាញខ្លួនបានយ៉ាងល្អសម្រាប់ក្លឹប Getafe របស់ Greenwood បានអនុញ្ញាតឱ្យគាត់ទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗដែលមានមូលដ្ឋាននៅអេស្ប៉ាញដូចជា Barcelona និង Atletico Madrid។

បើយោងទៅតាមអ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករលោក Fabrizio Romano បានទម្លាយថា ទោះបីជាខ្លួនបានរួចផុតពីការចោទប្រកាន់កាលពីឆ្នាំ 2022 ក៏ពិតមែន ក្លឹប Man United ក៏នៅតែមិនអាចទទួល Greenwood ចូលក្រុមរបស់ខ្លួនវិញបានដែរ មានន័យថាការសម្រេចចិត្តទៅលើអនាគតរបស់រូបគេនឹងត្រូវធ្វើឡើងនៅពេលដែល Manchester United រកបានប្រធានផ្នែកកីឡាថ្មីមួយ៕