ក្លឹបសារិកាព្រៃ Newcastle United មានការប្តេជ្ញាចិត្តក្នុងការរក្សាខ្សែការពារស្លាបស្តាំរបស់ខ្លួន ពោលគឺ Kieran Trippier អោយបន្តលេងនៅកីឡដ្ឋាន St James’ Park ក្នុងខែមករា ខណៈដែល Bayern Munich កំពុងតែបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបគេ។

ក្រុម Bayern Munich កំពុងសម្លឹងរកការជួបជុំអតីតខ្សែការពារ Tottenham Hotspur ជាមួយនឹងកីឡាករដែលទើបផ្លាស់ពី Spurs រួមមាន Harry Kane និង Eric Dier នៅកីឡដ្ឋាន Allianz Arena វិញ។ ទោះជាយ៉ាងណាក៏ដោយ Newcastle មិនចាប់អារម្មណ៍លើកិច្ចព្រមព្រៀងមួយសម្រាប់ Trippier ទេ។ សារព័ត៌មាន The Athletic ក៏បានលើកឡើងដែរថាគ្រូបង្វឹកលោក Eddie Howe មិនចង់ឱ្យ Callum Wilson ពោលពាក្យលាក្នុងខែមករានេះទេ ព្រោះគាត់ជឿថាកីឡាករដែលមានបទពិសោធន៍ទាំងពីរនាក់គឺជាចំណុចសំខាន់សម្រាប់ផែនការរបស់គាត់សម្រាប់ការប្រកួតដែលនៅសេសសល់នៃរដូវកាលនេះ។

គួររំលឹកផងដែរ ខ្សែប្រយុទ្ធវ័យ 31 ឆ្នាំ Calum Wilson បានទាក់ទាញចំណាប់អារម្មណ៍ក្រុមធំៗជាច្រើននៅអឺរ៉ុបរួមមានក្លឹប Atletico Madrid ក៏ដូចជាក្លឹបមកពីអ៊ីតាលី AC Milan ផងដែរ។ ក្នុងករណីដែល Newcastle សម្រេចផ្លាស់ចិត្តបើកភ្លើងខៀវអោយ Wilson ចាកចេញនៅខែមករានេះពិតមែន កីឡាករសញ្ជាតិអង់គ្លេសរូបនេះនឹងធ្វើការចរចារភ្លាមៗជាមួយ AC Milan៕