គ្មានដំណឺងអ្វីសោះ ស្រាប់តែសុខៗ Jurgen Klopp ប្រកាសពីការចាកចេញពី Liverpool ទៅវិញ

គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានប្រកាសជាផ្លូវការពីដំណឺងនៃការចេញរបស់ខ្លួននៅចុងរដូវកាល 2023-2024 នេះ។

Klopp បានឡើងមកកាន់តំណែងមួយនេះជំនួសតំណែងរបស់លោក Brendan Rodgers កាលពីឆ្នាំ 2015 ខែតុលា ហើយបានជួយកែប្រែជោគវាសនាទាំងស្រុង ដោយបានជួយអោយក្លឹបហង្សក្រហមលើកពាន Premier League, Champions League, FA Cup, Carabao Cup, UEFA Super Cup នឹង FIFA Club World Cup។

ខណះដែលមិនមានដំណឺងរឺពាក្យចចាមអារ៉ាមអ្វីពាក់ព័ន្ធនឹងការចាកចេញរបស់ Jurgen Klopp គណនីបណ្តាញសង្គមផ្លូវការរបស់ Liverpool បានបង្ហោះនូវវីដេអូមួយដោយលោក Klopp បានចេញមកនិយាយផ្ទាល់ថាខ្លួននឹងចុះចេញពីតំណែងដឹកនាំក្រុមមួយនេះនៅចុងរដូវកាល 2023-2024 ដោយបានធ្វើអោយអ្នកគាំទ្របាល់ទាត់ជាច្រើនមានភាពស្រឡាំងកាំង។ បើតាមអ្វីដែល Klopp បាននិយាយ គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះមិនមានកម្លាំងកំហែងក្នុងការបន្តដឹកនាំទៅមុខទៀត ហើយបានប្រាប់ទៅកាន់ថ្នាក់លើរបស់ Liverpool ចាប់តាំងពីខែវិច្ឆិកាមកម្ល៉េះ៕