ក្លឹបបាល់ទាត់ West Bromwich Albion និង Wolves បានថ្កោលទោសយ៉ាងខ្លាំងទៅលើឈុតឆាកដ៏គួរឱ្យភ័យខ្លាចដែលបានធ្វើឱ្យមានការប៉ះទង្គិចគ្នាក្នុងការប្រកួត FA Cup របស់ពួកគេ ខណះដែលក្រុមគ្រួសាររបស់កីឡាករមួយចំនួនក៏បានជាប់នៅក្នុងភាពវឹកវរនោះដូចគ្នា។

ជំនួបរវាងគូប្រជែងពីរនៅកីឡដ្ឋាន Hawthorns ត្រូវផ្អាកដោយនៅសល់ពេលជាង 10 នាទីបន្ទាប់ពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងកន្លែងអ្នកគាំទ្រ។ បញ្ហាកើតឡើងបន្ទាប់ពី Matheus Cunha រកបានគ្រាប់ទីពីររបស់ Wolves ក្នុងជ័យជម្នះ 2-0 ។ កងកម្លាំងសន្តិសុខបានចូលយ៉ាងលឿន ប៉ុន្តែកីឡាករដូចជាខ្សែការពារក្រុម West Brom កីឡាករ Kyle Bartley ត្រូវបានគេប្រទះថាសម្រេចចិត្តរត់សំដៅទៅជួយសង្គ្រោះកូនៗរបស់ពួកគេ ខណៈដែលអ្នកគាំទ្រដែលមានជម្លោះមួយចំនួនបានបែកឈាម ហើយនៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីស។

ក្រោយចប់ការប្រកួតក្លឹប West Brom បានសន្យាថានឹងស្វែងរកមុខជនបង្កអោយឃើញដោយនឹងចូលរួមជាមួយសមត្ថកិច្ចនៅតំបន់ West Midlands ដើម្បីវែកមុខជនបង្កមកផ្តន្ទាទោសតាមច្បាប់អោយបាន ដោយក្លឹបនឹងមិនបង្ហើបនូវតម្រុយអ្វីនោះឡើយនៅពេលនេះ។ គ្រូបង្វឹករបស់ក្រុមទាំងពីរក៏បានបង្ហាញភាពសោកស្តាយជាខ្លាំង ដោយសារតែការប្រកួតបានដំណើរទៅដោយរលូននឹងមានបរិយាកាសល្អឥតខ្ចោះ តែបែរជាត្រូវបញ្ចប់ជាមួយនឹងជម្លោះយ៉ាងអនាធិបតេយ្យបែបនេះទៅវិញ៕