Scott McTominay បានបង្ហាញពីមូលហេតុដែលគាត់ជឿថា Jose Mourinho គឺជាវីរបុរសមួយរូប រួចក៏បានទម្លាយនូវអ្វីដែលគាត់បាននិយាយនៅថ្ងៃនៃការបណ្តេញ Mourinho ចេញពី Manchester United។

Mourinho បានចូលដឹកនាំ Man Utd ក្នុងខែឧសភា ឆ្នាំ 2016 ហើយបានដឹកនាំពួកគេឱ្យឈ្នះពាន Carabao Cup និង Europa League ប៉ុន្តែត្រូវបានបណ្តេញចេញបន្ទាប់ពីលទ្ធផលមិនល្អក្នុងខែធ្នូ ឆ្នាំ 2018។ ខណៈដែលមនុស្សជាច្រើនមិនសូវពេញចិត្តនូវរជ្ជកាលរបស់លោក Mourinho ក៏ពិតមែន ប៉ុន្តែខ្សែបម្រើរបស់ក្រុមបិសាចក្រហម McTominay គឺ នៅតែជាអ្នកគាំទ្រដ៏ធំរបស់គ្រូបង្វឹកព័រទុយហ្គាល់។ ឥឡូវនេះ Scott McTominay បានបង្ហាញនូវអ្វីដែលបាននិយាយនៅពេលដែលអ្នកទាំងពីរបានជួបគ្នាលើកចុងក្រោយ ដែលជាថ្ងៃដែលក្លឹបបើកទ្វារអោយលោក Mourinho ដើរចេញ។

McTominay ដែលបានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ក្នុងអំឡុងពេលកាន់តំណែងរបស់ Mourinho បានទម្លាយនៅក្នុងកម្មវិធីមួយថា “នៅថ្ងៃដែលគាត់ចាកចេញ ខ្ញុំបានឃើញគាត់នៅកន្លែងមួយ ហើយគាត់បានអញ្ជើញខ្ញុំចូល។ ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីទេ។ បុរសម្នាក់នេះមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ ហើយបានផ្តល់ឱ្យខ្ញុំនូវសុបិនទាំងអស់ដែលខ្ញុំប្រាថ្នាចង់បាន។ យើងនៅតែទាក់ទងគ្នានៅពេលខ្លះ បើខ្ញុំលេងការប្រកួតណាមួយបានល្អ គាត់ប្រាប់ខ្ញុំ។ គាត់នឹងប្រាប់ខ្ញុំសរសេរថា ‘ល្អណាស់ក្មេងប្រុស’ ដូចដែលគាត់តែងតែហៅខ្ញុំរាល់ដង។ វាជាពេលវេលាដ៏អស្ចារ្យ ហើយខ្ញុំពិតជាដឹងគុណគាត់ខ្លាំងណាស់”៕