គ្រូបង្វឹករបស់ក្រុម Brentford លោក Thomas Frank នឹងគ្រូរបស់ក្រុម Nottingham Forest លោក Nuno Espirito Santo ហាក់មានការយល់ឃើញខុសគ្នាទាំងស្រុងជុំវិញគ្រាប់បាល់ដ៏ចម្រូងចម្រាស់របស់ខ្សែប្រយុទ្ធ Ivan Toney។

Toney បានវិលត្រឡប់របស់គាត់ពីការហាមឃាត់រយៈពេលប្រាំបីខែសម្រាប់ការបំពានច្បាប់នៃការភ្នាល់ដោយការស៊ុតបាល់បញ្ចូលទីក្នុងការទទួលជ័យជម្នះ 3-2 លើក្រុម Nottingham Forest កាលពីយប់ថ្ងៃសៅរ៍នៅឯកីឡដ្ឋាន Gtech Community ។ ទោះជាយ៉ាងណាក៏ដោយ គ្រាប់បាល់របស់គាត់បង្កើតជាការជជែកវែកញែកមួយ ខណៈដែលខ្សែប្រយុទ្ធរូបនេះបានរើបាល់ចេញពីចំណុចដែលអាជ្ញាកណ្តាលបានកំណត់ដើម្បីផ្តល់ភាពងាយស្រួលក្នុងការស៊ុតបញ្ចូលទី។ ក្រោយចប់ការប្រកួត អ្នកចាត់ការក្រុមភ្ញៀវបានផ្តល់ទស្សនៈរៀងៗខ្លួនអំពីគ្រាប់បាល់មួយនេះ។

សម្រាប់គ្រូបង្វឹកក្រុម Brentford លោក Thomas Frank បានអះអាងថា គាត់មិនបានឃើញរឿងរ៉ាវនោះកើតឡើងនោះឡើយ អ្វីដែលគាត់ដឹងនោះគឺវាជាគ្រាប់បាល់ហើយអាជ្ញាកណ្តាលមិនបានលុបចោលនោះឡើយ ខណះដែលគ្រូបង្វឹករបស់ Nottingham បានបញ្ចេញយោបល់ថាគ្រប់គ្រាប់បាល់គួរតែមានការត្រួតពិនិត្យអោយបានច្បាស់ ព្រោះនេះជាការរើបាល់ចេញពីទីតាំងដើមយ៉ាងច្បាស់ក្រឡែតតែម្តង៕