West Ham ត្រូវបានគេរាយការណ៍ថាកំពុងនាំមុខការប្រកួតប្រជែងដើម្បីចុះហត្ថលេខាលើខ្សែបម្រើការពារ Kalvin Phillips ពីក្លឹប Manchester City ខណៈដែលម្ចាស់ជើងឯក Premier League នឹង UEFA Champions League រដូវកាល 2022-2023 បានបង្ហាញពីលក្ខខណ្ឌនៃការចាកចេញក្នុងនាមជាកីឡាករខ្ចីជើង។

ខ្សែបម្រើរូបនេះត្រូវបានគេប្រាប់ថាគាត់នឹងមានអនាគតត្រចះត្រចង់នៅកីឡដ្ឋាន Etihad នោះឡើយហើយអាចស្វែងរកទ្រនំថ្មីនៅក្នុងទីផ្សារដោះដូរកីឡាករខែមករា ដើម្បីបានចូលលេងញឹកញាប់ជាងមុន ដូច្នេះគាត់នៅតែស្ថិតក្នុងការប្រកួតប្រជែងសម្រាប់កន្លែងនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍ Euro នាពេលខាងមុខនេះ។ យោងតាមប្រភព Standard ក្លឹបញញួរយក្ស West Ham គឺជាអ្នកនាំមុខគេក្នុងការនាំ Phillips ប៉ុន្តែត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏សំខាន់ពី Crystal Palace និងក្លឹបយក្ស La Liga រួមមាន Barcelona និង Atletico Madrid ថែមទៀតផង។

Man City ដឹងច្បាស់ថាមិនខ្វះនូវក្លឹបដែលចង់បានហត្ថលេខារបស់ Phillips នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេទាមទារថា ប្រាក់ឈ្នួល 135,000 ផោនក្នុងមួយសប្តាហ៍របស់ Kalvin Phillips នឹងត្រូវរ៉ាប់រងពីក្លឹបដែលចង់បានរូបគេ ប្រសិនបើគាត់ត្រូវបានចុះហត្ថលេខាក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវរងារនេះ៕