Inter Miami គ្រោងសង់កីឡដ្ឋានមួយទៀតនៅលើសួនច្បារ Miami Freedom Park

Lionel Messi នឹងមានទីលំនៅថ្មីមួយនៅឆ្នាំ 2025 ដោយក្លឹប Inter Miami ចាប់ផ្តើមសាងសង់កីឡដ្ឋានដែលមាន 25,000 កៅអីនៅលើសួនច្បារ Miami Freedom Park ។ រចនាសម្ព័នដ៏គួរឱ្យចាប់អារម្មណ៍នឹងត្រូវបានសាងសង់នៅជិតអាកាសយានដ្ឋានអន្តរជាតិ Miami ដោយក្រុមនៅ MLS មួយនេះនឹងផ្លាស់ប្តូរចេញពី Fort Lauderdale ជាកន្លែងដែលពួកគេប្រើប្រាស់កីឡដ្ឋាន DRV PNK តាំងពីឆ្នាំ 2020 មក។ David Beckham និងក្រុមប្រឹក្សាភិបាលរបស់ក្លឹបមិនលាក់បាំងអំពីបំណងប្រាថ្នារបស់ពួកគេក្នុងការសាងសង់កីឡដ្ឋានថ្មីនោះឡើយ។ គ្រឿងបរិក្ខារទំនើបបំផុត នឹងត្រូវបំពាក់ក្នុងកីឡដ្ឋានថ្មី ដើម្បីស្របតាមតម្រូវការរបស់អ្នកគាំទ្រ ក្រោយការមកដល់របស់កីឡាករកំពូលៗដូចជា ...

[ Continue reading ]

ក្លឹបនៅអារ៉ាប៊ីសាអូឌីតនៅតែមានលទ្ធភាពក្នុងការឡើងមកលេង UEFA Champions League នាឆ្នាំ 2025

លោក Carlo Nohra ប្រធានផ្នែកប្រតិបត្តិនៃក្របខ័ណ្ឌ UEFA Champions League ទទួលស្គាល់ថា ក្រុមដែលមកពីប្រទេសអារ៉ាប៊ីសាអូឌីត នៅតែមានលទ្ធភាពក្នុងការឡើងមកលេងព្រឹត្តិការណ៍នេះចាប់ពីឆ្នាំ 2025 ទោះមិនបានទទួលស្គាល់ជាផ្លូវការក៏ដោយ។ បាល់ទាត់នៅមជ្ឈិមបូព៌ាមានការកើនឡើងយ៉ាងខ្លាំងមួយរយះចុងក្រោយ ដោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ត្រូវបានធ្វើឡើងនៅប្រទេសកាតាក្នុងឆ្នាំ 2022។ FIFA Club World Cup នឹងធ្វើដំណើរទៅកាន់ទីក្រុង Jeddah ក្នុងខែធ្នូខាងមុខ ដែលក្រុម Manchester City និង Al-Ittihad អាចនឹងប៉ះគ្នា។ នេះបានបង្ហាញថាក្លឹបអារ៉ាប៊ីសាអូឌីតនៅតែមានសង្ឃឹមក្នុងការក្លាយជាផ្នែកមួយនៃការប្រកួតប្រជែងនៅតំបន់អឺរ៉ុបនាពេលណាមួយនៅអនាគត។ លោក Nohra ...

[ Continue reading ]

Bayern ចង់ប្រើក្បាច់ប្តូរ Gravenberch ដើម្បីជាធ្នាក់នាំយកកីឡាករជាមួយ Man Utd រូបនេះ

Manchester United និង Bayern Munich អាចនឹងផលិតជាកិច្ចព្រមព្រៀងផ្លាស់ប្តូរដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ដោយរួមបញ្ចូលកីឡាករដូចជា Scott McTominay និង Ryan Gravenberch។ យោងតាម ​​Bild បានឱ្យដឹងថា Bayern កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើការផ្លាស់ប្តូរសម្រាប់កីឡាករ McTominay របស់ Man United ខណៈដែល Thomas Tuchel កំពុងខ្នះខ្នែងស្វែងរកខ្សែបម្រើកណ្តាលថ្មី។ ក្នុងពេលជាមួយគ្នានេះ វាមិនមែនជារឿងថ្មីនោះឡើយដែលក្រុមរបស់លោក Erik ten Hag ប៉ងប្រាថ្នាចង់បានកីឡាករវ័យ 21 ឆ្នាំ Gravenberch ...

[ Continue reading ]

Klopp ទទួលស្គាល់ថា កីឡាករមួយរូបរបស់ខ្លួនមិនសប្បាយចិត្តនោះឡើយ

គ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានទទួលស្គាល់ជាសាធារណៈថាខ្សែប្រយុទ្ធ Darwin Nunez មិនសូវជាមានភាពសប្បាយចិត្តនោះឡើយ ទោះជា Liverpool បានវាយបកយកឈ្នះ Newcastle ស្ទើរមិនមានអ្នកនឹកស្មានដល់នោះឡើយ។ Nunez បានក្លាយជាវីរបុរសភ្លាមៗសម្រាប់អ្នកគាំទ្រក្រុមហង្សក្រហម ក្រោយរកបាន2គ្រាប់ដើម្បីធានា3ពិន្ទុសម្រាប់ក្រុមលោក Jurgen Klopp នៅក្នុងដំណើរទៅកាន់កីឡដ្ឋាន St. James Park ។ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះបានផ្លាស់ប្តូរចូលនៅវគ្គទី2 ហើយបានកែប្រែស្ថានការណ៍ការប្រកួត 180 ដឺក្រេ ប៉ុន្តែក្រោយចប់ការប្រកួត គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់បែរជាបង្ហើបពីការមិនពេញចិត្តរបស់ Nunez សម្រាប់ការប្រកួតលើកនេះទៅវិញ។ នៅពេលត្រូវបានសួរអំពីការទុកឲ្យ Nunez ...

[ Continue reading ]

ប្រធានក្លឹប​ Barcelona សន្យាអ្នកគាំទ្រថារឿងមួយនេះនឹងកើតឡើងមុនបិទទីផ្សារដោះដូរកីឡាករ

លោក Joan Laporta ប្រធានក្លឹបអ្នកមានបុណ្យ FC Barcelona បានប្រើប្រាស់ភាពរីករាយរបស់ខ្លួន ដើម្បីស្នើសុំអ្នកគាំទ្រកុំទាន់មានភាពជ្រួលច្របល់ ព្រោះក្លឹបនឹងនាំយកកីឡាករថ្មីៗមកបន្ថែមឲ្យបានមុនការបិទទីផ្សារដោះដូរកីឡាករជាផ្លូវការនាថ្ងៃទី 31 ខែសីហានេះ។ ទោះបីជា Barcelona កំពុងតស៊ូជាមួយនឹងបញ្ហា Financial Fair Play ពេញមួយរដូវក្តៅក៏ដោយ Laporta នៅតែមានទំនុកចិត្តថាពួកគេឥឡូវនេះមានសមត្ថភាពទិញកីឡាករបន្ថែមទៀតមុនពេលទីផ្សារបិទ។ កីឡាករ Joao Cancelo របស់ Manchester City និង Joao Felix របស់ Atletico Madrid ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្រុមយក្សកាតាឡាន់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយ ...

[ Continue reading ]

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ Harry Kane ជួបរឿងជាច្រើនក្នុងជីវិតមិនគួរឲ្យជឿ

ខ្សែប្រយុទ្ធ Harry Kane បានចេញមកបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួន ជាពិសេសជីវិតនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយបានជួបរឿងថ្មីៗជាច្រើនដែលខ្លួនស្ទើរមិនគួរឲ្យជឿ។ ប្រធានក្រុមជម្រើសជាតិអង់គ្លេសបានក្លាយជាចំណុចកណ្តាលនៃចំណាប់អារម្មណ៍របស់មហាជន ដោយរដូវក្តៅឆ្នាំ 2023 របស់គេមានភាពមមាញឹកបន្តិច។ បន្ទាប់ពីការរំពឹងទុកជាច្រើនឆ្នាំទាក់ទងនឹងអនាគតរបស់គាត់ ខ្សែប្រយុទ្ធវ័យ 30 ឆ្នាំរូបនេះទីបំផុតបានផ្តាច់ទំនាក់ទំនងជាមួយក្លឹបកុមារភាព Tottenham ដើម្បីទៅចូលរួមជាមួយក្លឹបយក្សនៅអាឡឺម៉ង់ Bayern Munich។ ខ្សែប្រយុទ្ធឆ្នើមរូបនេះ បានស៊ុតបញ្ចូលទីចំនួនបីលើករួចមកហើយ តាមរយៈការបង្ហាញខ្លួននៅ Bundesliga ចំនួនពីរប្រកួត។ ឥឡូវនេះគាត់ក៏ជាឪពុកសម្រាប់កូនបួននាក់ដែរ ប៉ុន្តែគ្រួសាររបស់គាត់មិនទាន់ទៅចូលរួមជាមួយគាត់នៅប្រទេសអាឡឺម៉ង់ជាអចិន្ត្រៃយ៍នៅឡើយទេ។ ថ្លែងទៅកាន់សារព័ត៌មាន DAZN អំពីជីវិតថ្មីរបស់គេនៅ Bayern ថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះរូបគេបានជួបប្រទះរឿងថ្មីៗជាច្រើន ប៉ុន្តែអ្វីៗគ្រប់យ៉ាងសុទ្ធសឹងជារឿងល្អសម្រាប់ខ្លួន ហើយរូបគេពិតជាសប្បាយចិត្តជាមួយបទពិសោធន៍ថ្មី។ គិតត្រឹមពេលនេះ ...

[ Continue reading ]

West Ham សម្រេចតាមចែចូវខ្សែការពាររបស់ Man Utd នេះឡើងវិញ

ក្លឹប West Ham United បានបើកកិច្ចពិភាក្សាឡើងវិញជាមួយអតីតប្រធានក្រុម Manchester United កីឡាករ Harry Maguire ជុំវិញការផ្ទេរមួយនៅរដូវក្តៅនេះ។ យោងតាមរបាយការណ៍របស់ The Sun បានឱ្យដឹងថាក្រុម West Ham បានត្រលប់មកបើកការពិភាក្សាលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយសម្រាប់ Maguire នៅរដូវក្តៅ ហើយបានត្រៀមខ្លួនដើម្បីចំណាយប្រាក់បន្ថែមបន្តិចទៀតដើម្បីសម្រេចបានដល់គោលដៅរបស់ពួកគេ។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះនៅសល់កិច្ចសន្យារយៈពេល 2 ឆ្នាំទៀត ហើយកំពុងទាមទារប្រាក់រង្វាន់ខ្ពស់ដើម្បីចាកចេញពីក្លឹប ចៀសវាងការចាកចេញដោយគ្មានតម្លៃខ្លួនពេលចប់កុងត្រា។ អតីតខ្សែការពារកណ្តាល Leicester City លែងក្លាយជាជម្រើសដំបូងនៅ Man United ចាប់តាំងពីការមកដល់របស់ Erik ...

[ Continue reading ]

Dominik Szoboszlai បង្ហាញមហិច្ឆតាជាមួយ Liverpool ថែមទាំងបានព្រមានទៅអតីតមិត្តរួមក្រុមមួយម៉ាត់ទៀត

Dominik Szoboszlai បានពន្យល់ពីអ្វីដែលគាត់ចង់សម្រេចបាននៅកីឡដ្ឋាន Anfield ក្នុងរដូវកាលនេះជាមួយ Liverpool ខណៈពេលដែលគាត់ក៏ផ្តល់ការយល់ដឹងអំពីមិត្តភាពរបស់គាត់ជាមួយ Erling Haaland ផងដែរ។ កីឡាករវ័យ 22 ឆ្នាំរូបនេះបានបង្កើតជាការចាប់អារម្មណ៍លើការបង្ហាញខ្លួនដំបូងនៅ Anfield ជាលើកដំបូងរបស់គាត់ជាមួយនឹងក្រុម Bournemouth កាលពីសប្តាហ៍មុន ដោយបានបង្ហាញពីក្តីស្រឡាញ់ចំពោះ Liverpool ដ៏ស្មោះត្រង់តាំងពីមុនចាប់ផ្តើមការប្រកួត។ មុនដំណើររបស់ហង្សក្រហមទៅកាន់ Newcastle នៅពេលដ៏ខ្លីខាងមុខ ខ្សែបម្រើរូបនេះបានបង្ហាញពីអ្វីដែលគាត់ចង់សម្រេចបានក្នុងរដូវកាលដំបូងរបស់គាត់នៅលើទឹកដី Merseyside ហើយគាត់ពិតជាបានកំណត់គោលដៅខ្ពស់មួយចំនួន។ ថ្លែងទៅកាន់ Liverpool Echo កីឡាករសញ្ជាតិហុងគ្រីរូបនេះបាននិយាយថា “យើងមានការប្រកួតជាច្រើន ហើយ Manchester City ...

[ Continue reading ]

Piers Morgan ផ្ញើរសារឌឺដងទៅកាន់ Ten Hag បន្ទាប់ពី Ronaldo រកបាន hat-trick

លោក Piers Morgan ដែលត្រូវបានចាត់ទុកថាជាអ្នកគាំទ្រមួយរូបរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានចេញជាសារខ្លីមួយសំដៅទៅអ្នកចាត់ការរបស់ក្រុមបិសាចក្រហម Manchester United លោក Erik ten Hag ជុំវិញការចាកចេញពី Man Utd របស់ Ronaldo។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានស៊ុតបញ្ចូលទីបាន 3 គ្រាប់ក្នុងចំណោម 5 គ្រាប់ក្នុងជំនួបរវាង Al-Nassr ជាមួយនឹងក្រុម Al Fateh ខណៈដែលអតីតខ្សែប្រយុទ្ធ Liverpool និង Bayern Munich កីឡាករ Sadio ...

[ Continue reading ]

ក្រុមទើបឡើងថ្មីមកកាន់ Premier League ដាក់គម្រោងតាមយកខ្សែបម្រើដែល Newcastle លែងត្រូវការរូបនេះ

ក្លឹបបាល់ទាត់ដែលទើបតែឡើងមកកាន់ក្រុមខ័ណ្ឌកំពូលរបស់ប្រទេសអង់គ្លេស Luton Town កំពុងសិក្សាស្វែងយល់ពីវិធីសាស្ត្រក្នុងការលួងលោមឲ្យក្លឹបសារិកាព្រៃ Newcastle United អនុញ្ញាតលក់កីឡាករ Issac Hayden ឲ្យខ្លួន។ បើតាមលោក Craig Hope នៃកាសែត Daily Mail រាយការណ៍ថា Lutown បច្ចុប្បន្នកំពុងស្វែងរកលទ្ធភាពនៃកិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខា Hayden ពី Newcastle ដោយបច្ចុប្បន្នខ្សែបម្រើរូបនេះនៅសល់កុងត្រារយៈពេល 3 ឆ្នាំ ប៉ុន្តែកំពុងហ្វឹកហាត់ជាមួយក្រុម U21 របស់ក្លឹបដោយសារក្លឹបមិនសូវបានប្រើប្រាស់ជាប់លាប់។ Hayden បានចំណាយពេលកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងនៅ Norwich ក្នុងក្របខ័ណ្ឌ Championship ហើយមិនបានលេងឱ្យក្រុម ...

[ Continue reading ]