West Ham សម្រេចតាមចែចូវខ្សែការពាររបស់ Man Utd នេះឡើងវិញ

ក្លឹប West Ham United បានបើកកិច្ចពិភាក្សាឡើងវិញជាមួយអតីតប្រធានក្រុម Manchester United កីឡាករ Harry Maguire ជុំវិញការផ្ទេរមួយនៅរដូវក្តៅនេះ។

យោងតាមរបាយការណ៍របស់ The Sun បានឱ្យដឹងថាក្រុម West Ham បានត្រលប់មកបើកការពិភាក្សាលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយសម្រាប់ Maguire នៅរដូវក្តៅ ហើយបានត្រៀមខ្លួនដើម្បីចំណាយប្រាក់បន្ថែមបន្តិចទៀតដើម្បីសម្រេចបានដល់គោលដៅរបស់ពួកគេ។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះនៅសល់កិច្ចសន្យារយៈពេល 2 ឆ្នាំទៀត ហើយកំពុងទាមទារប្រាក់រង្វាន់ខ្ពស់ដើម្បីចាកចេញពីក្លឹប ចៀសវាងការចាកចេញដោយគ្មានតម្លៃខ្លួនពេលចប់កុងត្រា។

អតីតខ្សែការពារកណ្តាល Leicester City លែងក្លាយជាជម្រើសដំបូងនៅ Man United ចាប់តាំងពីការមកដល់របស់ Erik ten Hag ដោយគ្រូបង្វឹកសញ្ជាតិហូឡង់បានជ្រើសយក Raphael Varanea និង Lisandro Martinez ជាខ្សែការពារកណ្តាលដែលគាត់ពេញចិត្ត។ Maguire ទើបតែចាប់ផ្តើមលេងបានតែ 8 ប្រកួតប៉ុណ្ណោះក្នុង Premier League កាលពីរដូវកាលមុន ហើយមិនទាន់បានបង្ហាញខ្លួនក្នុងការប្រកួតបើកឆាកចំនួន 3 នៅឡើយទេមកទល់ពេលនេះ៕