លោក Piers Morgan ដែលត្រូវបានចាត់ទុកថាជាអ្នកគាំទ្រមួយរូបរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានចេញជាសារខ្លីមួយសំដៅទៅអ្នកចាត់ការរបស់ក្រុមបិសាចក្រហម Manchester United លោក Erik ten Hag ជុំវិញការចាកចេញពី Man Utd របស់ Ronaldo។

កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានស៊ុតបញ្ចូលទីបាន 3 គ្រាប់ក្នុងចំណោម 5 គ្រាប់ក្នុងជំនួបរវាង Al-Nassr ជាមួយនឹងក្រុម Al Fateh ខណៈដែលអតីតខ្សែប្រយុទ្ធ Liverpool និង Bayern Munich កីឡាករ Sadio Mane ក៏បានស៊ុតបញ្ចូលទីបានពីរដងក្នុងលទ្ធផល 5-0 ផងដែរ។

ក្រោយចប់ការប្រកួត Piers Morgan បានប្រើប្រាស់បណ្តាញសង្គម X រឺ Twitter ចាស់ ដើម្បីផ្ញើរជាសារចាក់ដោតទៅកាន់អតីតគ្រូបង្វឹក Ajax ដោយបានសរសេរថា “ចំពេលដែល Ronaldo ស៊ុតចូលបីគ្រាប់ហើយបញ្ជូនឲ្យ Mane ស៊ុតចូលយ៉ាងល្អ ហើយរូបគេមើលទៅកាន់តែមានសភាពល្អ គួររំលឹកថា លោក Erik ten Hag បានបង្ខំឲ្យ Ronaldo ចាកចេញដោយគិតថា Ronaldo មិនអាចធ្វើអ្វីបានសោះ”៕