ក្លឹបបាល់ទាត់ដែលទើបតែឡើងមកកាន់ក្រុមខ័ណ្ឌកំពូលរបស់ប្រទេសអង់គ្លេស Luton Town កំពុងសិក្សាស្វែងយល់ពីវិធីសាស្ត្រក្នុងការលួងលោមឲ្យក្លឹបសារិកាព្រៃ Newcastle United អនុញ្ញាតលក់កីឡាករ Issac Hayden ឲ្យខ្លួន។

បើតាមលោក Craig Hope នៃកាសែត Daily Mail រាយការណ៍ថា Lutown បច្ចុប្បន្នកំពុងស្វែងរកលទ្ធភាពនៃកិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខា Hayden ពី Newcastle ដោយបច្ចុប្បន្នខ្សែបម្រើរូបនេះនៅសល់កុងត្រារយៈពេល 3 ឆ្នាំ ប៉ុន្តែកំពុងហ្វឹកហាត់ជាមួយក្រុម U21 របស់ក្លឹបដោយសារក្លឹបមិនសូវបានប្រើប្រាស់ជាប់លាប់។

Hayden បានចំណាយពេលកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងនៅ Norwich ក្នុងក្របខ័ណ្ឌ Championship ហើយមិនបានលេងឱ្យក្រុម Newcastle ចាប់តាំងពីរដូវកាល 2021/22 មកម្ល៉េះ។ Luton ត្រូវបានគេដំឡើងមកកាន់ Premier League ហើយបាននាំយកកីឡាករជាច្រើនក្នុងរដូវក្ដៅនេះ រួមទាំងកីឡាករ Ross Barkley និងខ្សែបម្រើប្រយុទ្ធ Tahith Chong ផងដែរ ប៉ុន្តែពេលនេះក្លឹបនៅតែត្រូវមើលថាតើ Hayden អាចនឹងសម្រេចចាកចេញមកកាន់ក្លឹបដែលអាចនឹងផ្តល់ពេលវេលាបង្ហាញខ្លួនជាប់លាប់ទៅគេរឺយ៉ាងណា៕