Jose Mourinho ទទួលស្គាល់ថាខ្លួនកំពុងរង់ចាំដំណឹងនៃការតាមយកខ្សែប្រយុទ្ធកំពុងច្របូកច្របល់មួយនេះ

គ្រូបង្វឹកក្រុម Roma លោក Jose Mourinho បានសារភាពថាគាត់កំពុងរង់ចាំយ៉ាងស្ងៀមស្ងាត់ សម្រាប់ព័ត៌មានថ្មីៗទាក់ទងជាមួយខ្សែប្រយុទ្ធក្រុម Chelsea កីឡាករ Romelu Lukaku។

Roma ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសក្តានុពលមួយដើម្បីចុះហត្ថលេខាលើ Lukaku ដោយកីឡាករសញ្ជាតិបែលហ្ស៊ិកហាក់ដូចជាមានឆន្ទៈក្នុងការមើលរំលង Juventus ដើម្បីផ្ទេរទៅកាន់Roma វិញម្តង។ កិច្ចព្រមព្រៀងណាមួយនឹងត្រូវក្លាយជាការខ្ចីជើងប៉ុណ្ណោះ ជាជាងការផ្ទេរអចិន្ត្រៃយ៍ ដោយ Chelsea មានឆន្ទៈអនុញ្ញាតឱ្យគាត់ចាកចេញក្នុងកិច្ចសន្យារយៈពេលខ្លីមួយផ្សេងទៀតបន្ទាប់ពីចំណាយមួយឆ្រដូវកាលមុននៅ Inter ។ គួររំលឹកផងដែរថា Mourinho ធ្លាប់គ្រប់គ្រង Lukaku នៅ Manchester United ម្តងរួចមកហើយ។

នៅពេលសួរអំពីសក្តានុពលនៃការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Chelsea លោក Mourinho ដែលបានចុះហត្ថលេខាកីឡាករ Sadar Azmoun នៅរដូវក្តៅនេះរួចហើយបានប្រាប់អ្នកសារព័ត៌មានថា “នៅពេលដែលនាយកបានស្នើ Azmoun មកខ្ញុំគាត់បានប្រាប់ខ្ញុំថានឹងមានកីឡាករម្នាក់ទៀតដែលត្រូវមកដល់។ ប្រសិនបើម្នាក់ទៀតជាខ្សែប្រយុទ្ធដែលមានគុណភាពដូចជា Andrea Belotti, Azmoun និងម្នាក់ទៀតនោះ យើងមានជម្រើសដ៏ល្អសម្រាប់ទម្រង់ប្រយុទ្ធ។ ខ្ញុំកំពុងរង់ចាំដោយស្ងៀមស្ងាត់ ឥឡូវនេះខ្ញុំកំពុងគិតអំពីថ្ងៃស្អែក យើងបានធ្វើការលើរឿងនេះរួចហើយ ពេលនេះមានតែត្រូវចាំមើលប៉ុណ្ណោះ”