លោក Carlo Nohra ប្រធានផ្នែកប្រតិបត្តិនៃក្របខ័ណ្ឌ UEFA Champions League ទទួលស្គាល់ថា ក្រុមដែលមកពីប្រទេសអារ៉ាប៊ីសាអូឌីត នៅតែមានលទ្ធភាពក្នុងការឡើងមកលេងព្រឹត្តិការណ៍នេះចាប់ពីឆ្នាំ 2025 ទោះមិនបានទទួលស្គាល់ជាផ្លូវការក៏ដោយ។

បាល់ទាត់នៅមជ្ឈិមបូព៌ាមានការកើនឡើងយ៉ាងខ្លាំងមួយរយះចុងក្រោយ ដោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ត្រូវបានធ្វើឡើងនៅប្រទេសកាតាក្នុងឆ្នាំ 2022។ FIFA Club World Cup នឹងធ្វើដំណើរទៅកាន់ទីក្រុង Jeddah ក្នុងខែធ្នូខាងមុខ ដែលក្រុម Manchester City និង Al-Ittihad អាចនឹងប៉ះគ្នា។ នេះបានបង្ហាញថាក្លឹបអារ៉ាប៊ីសាអូឌីតនៅតែមានសង្ឃឹមក្នុងការក្លាយជាផ្នែកមួយនៃការប្រកួតប្រជែងនៅតំបន់អឺរ៉ុបនាពេលណាមួយនៅអនាគត។

លោក Nohra បានទទូចថា Saudi Pro League នៅតែស្ថិតក្រោមក្របខ័ណ្ឌ AFC Champions League ប៉ុន្តែគាត់បានប្រាប់ Bloomberg អំពីការរំពឹងទុកនៃក្របខ័ណ្ឌ Champions League ថា “យើងកំពុងព្យាយាមធ្វើឱ្យមានភាពខុសគ្នា។ ដូច្នេះការផ្លាស់ប្តូរឬការកែលម្អណាមួយដែលអាចត្រូវបានណែនាំទៅក្នុងលីកនឹងត្រូវបានស្វាគមន៍ជានិច្ច”៕