Bayern ចង់ប្រើក្បាច់ប្តូរ Gravenberch ដើម្បីជាធ្នាក់នាំយកកីឡាករជាមួយ Man Utd រូបនេះ

Manchester United និង Bayern Munich អាចនឹងផលិតជាកិច្ចព្រមព្រៀងផ្លាស់ប្តូរដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ដោយរួមបញ្ចូលកីឡាករដូចជា Scott McTominay និង Ryan Gravenberch។

យោងតាម ​​Bild បានឱ្យដឹងថា Bayern កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើការផ្លាស់ប្តូរសម្រាប់កីឡាករ McTominay របស់ Man United ខណៈដែល Thomas Tuchel កំពុងខ្នះខ្នែងស្វែងរកខ្សែបម្រើកណ្តាលថ្មី។ ក្នុងពេលជាមួយគ្នានេះ វាមិនមែនជារឿងថ្មីនោះឡើយដែលក្រុមរបស់លោក Erik ten Hag ប៉ងប្រាថ្នាចង់បានកីឡាករវ័យ 21 ឆ្នាំ Gravenberch ដែលមិនសូវទទួលបានការចាប់អារម្មណ៍នៅកីឡដ្ឋាន Allianz Arena។

Man United បានស្ថិតនៅក្នុងទីផ្សារដោះដូរកីឡាករសម្រាប់ខ្សែបម្រើថ្មីពេញមួយរដូវក្តៅ ហើយត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹង Sofyan Amrabat របស់ Fiorentina ប៉ុន្តែលទ្ធភាពដែលអាចកើតឡើងគឺស្ទើរតែគ្មានទៅហើយ។ បច្ចុប្បន្នក្រុមរបស់លោក Ten Hag កំពុងពឹងផ្អែកលើ Casemiro ប៉ុន្តែកិច្ចព្រមព្រៀងមិនទាន់ត្រូវបានសម្រេចនៅឡើយទេ ខណះនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនៃទីផ្សារដោះដូរកីឡាករ៕