ប្រធានក្លឹប​ Barcelona សន្យាអ្នកគាំទ្រថារឿងមួយនេះនឹងកើតឡើងមុនបិទទីផ្សារដោះដូរកីឡាករ

លោក Joan Laporta ប្រធានក្លឹបអ្នកមានបុណ្យ FC Barcelona បានប្រើប្រាស់ភាពរីករាយរបស់ខ្លួន ដើម្បីស្នើសុំអ្នកគាំទ្រកុំទាន់មានភាពជ្រួលច្របល់ ព្រោះក្លឹបនឹងនាំយកកីឡាករថ្មីៗមកបន្ថែមឲ្យបានមុនការបិទទីផ្សារដោះដូរកីឡាករជាផ្លូវការនាថ្ងៃទី 31 ខែសីហានេះ។

ទោះបីជា Barcelona កំពុងតស៊ូជាមួយនឹងបញ្ហា Financial Fair Play ពេញមួយរដូវក្តៅក៏ដោយ Laporta នៅតែមានទំនុកចិត្តថាពួកគេឥឡូវនេះមានសមត្ថភាពទិញកីឡាករបន្ថែមទៀតមុនពេលទីផ្សារបិទ។ កីឡាករ Joao Cancelo របស់ Manchester City និង Joao Felix របស់ Atletico Madrid ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្រុមយក្សកាតាឡាន់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយ Ansu Fati និង Marcos Alonso ត្រូវបានលើកឡើងជារឿយៗជាប្រធានបទអំពីការចាកចេញដ៏មានសក្តានុពលពី Barca ។

នៅពេលត្រូវបានសួរអំពីពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងកីឡាករ Joao Felix លោក Laporta បាននិយាយថា “រឿងទាំងនេះទាល់តែត្រូវឆ្លងកាត់ការពិគ្រោះជាមួយ Deco ជាមុនសិន។ ប៉ុន្តែខ្ញុំជឿថាយើងមានកញ្ចប់ថវិកាគ្រប់គ្រាន់ដើម្បីនាំយកកីឡាករថ្មីមកម្នាក់ រឺពីរនាក់ទៀតឲ្យបាន ហើយយើងកំពុងស្វះស្វែងចំពោះរឿងនេះ”៕