អតីតតារារបស់ក្លឹប Manchester United និង Ajax លោក Edwin van der Sar ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល។ អ្នកចាំទីជើងចាស់បានរងរបួសការដាច់សរសៃឈាមខួរក្បាលពេលកំពុងសម្រាកនៅកោះមួយនៃប្រទេសក្រូអាត ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដោយឧទ្ធម្ភាគចក្រ។ Van der Sar ត្រូវបានគេបញ្ជូនទៅមើលថែទាំយ៉ាងយកចិត្តទុកដាក់នៅរសៀលថ្ងៃសុក្រ។ Ajax បានបង្ហោះសារគាំទ្រអតីត CEO របស់ពួកគេនៅលើ Twitter ដែលសរសេរថា “កាលពីថ្ងៃសុក្រ Edwin van der Sar មានការហូរឈាមជុំវិញខួរក្បាលរបស់គាត់។ បច្ចុប្បន្នគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន។ នៅពេលដែលមានព័ត៌មានជាក់ស្តែងបន្ថែមទៀត ការធ្វើបច្ចុប្បន្នភាពនឹងកើតឡើង។ ...
[ Continue reading ]De Gea បន្តការបង្ហោះលក្ខណះប្រយោល ខណះMan Utd ធ្វើឲ្យរូបគេមិនច្បាស់ពីអនាគត
អ្នកចាំទីដៃទីមួយរបស់បិសាចក្រហម Manchester United កីឡាករ David de Gea បានបន្តការបង្ហោះនៅលើបណ្តាញសង្គម Twitter ជាលក្ខណះប្រយោលធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់ជាខ្លាំង ខណះក្លឹបនៅតែបន្តការពិភាក្សាចង់បានអ្នកចាំទី Andre Onana សម្រាប់រដូវកាលក្រោយ។ De Gea បានផ្ញើសារសម្ងាត់មួយផ្សេងទៀត ខណៈដែលការរំពឹងទុកអំពីអនាគតរបស់កីឡាករអេស្ប៉ាញនៅ Old Trafford នៅតែបន្តមានភាពស្រពិចស្រពិល។ United បានផ្លាស់ប្តូរមិនចាប់អារម្មណ៍ក្នុងការបើកកិច្ចពិភាក្សាកិច្ចសន្យាថ្មី ដែលធ្វើឱ្យអនាគតរបស់គាត់នៅក្លឹបមិនច្បាស់លាស់។ Erik ten Hag បានកំពុងសម្លឹងមើលការផ្លាស់ប្តូរមួយដើម្បីពង្រឹងតំណែងអ្នកចាំទីនៅ Manchester United ហើយបានកំណត់អត្តសញ្ញាណ Andre Onana របស់ ...
[ Continue reading ]ប្រធានក្លឹប Spurs ក្តៅចិត្តមិនស្ទើរ ពេលលឺថា Kane លួចពិភាក្សាស្ងាត់ៗជាមួយ Bayern
ប្រធានក្លឹប Tottenham លោក Daniel Levy មានការខឹងសម្បារដោយរបាយការណ៍ថា Harry Kane បានពិភាក្សាជាការសម្ងាត់ជាមួយគ្រូបង្វឹកក្រុម Bayern Munich ពោលគឺលោក Thomas Tuchel។ Kane ត្រូវបានគេចោទថាបានពិភាក្សាសម្ងាត់ជាមួយ Tuchel កាលពីខែឧសភា ហើយបានបង្ហាញពីបំណងចង់ចូលរួមជាមួយគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់នៅក្លឹបជើងឯក Bundesliga។ យោងតាមសារព័ត៌មាន Bild បានឲ្យដឹងថាព័ត៌មាននៃកិច្ចប្រជុំរវាង Kane និង Tuchel នៅពីក្រោយខ្នងរបស់ Levy បានធ្វើឱ្យប្រធានខឹងជាខ្លាំង។ Levy បានបដិសេធសំណើដេញថ្លៃដំបូងដែលមានតម្លៃ 60 លានផោន ពី ...
[ Continue reading ]ម្ចាស់ក្លឹប Milwall ទទួលមរណភាពក្នុងឧប្បទ្ទវហេតុយ៉ាងកាចសាហាវមួយ
កាលពីពេលថ្មីៗនេះ ក្លឹបបាល់ទាត់ Milwall បានប្រកាសជាផ្លូវការថា លោក John Berylson ដែលជាប្រធានក្លឹប បានទទួលមរណភាពនៅក្នុងឧប្បទ្ទវហេតុយ៉ាងកម្សត់ក្នុងវ័យ 70 ឆ្នាំ។ ទំនាក់ទំនងរវាងលោក Berylson ជាមួយ Milwall បានកើតឡើងចាប់តាំងពីឆ្នាំ 2006 មកម្ល៉េះ ហើយដំណឺងនៃការលាចាកលោករបស់ប្រធានក្លឹបរូបនេះ ទើបតែត្រូវបានបញ្ចេញកាលពីរសៀលថ្ងៃអង្គារកន្លងទៅប៉ុណ្ណោះ។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់ Milwall បានលើកឡើងថា “នេះជារឿងដែលសោកសៅមួយសម្រាប់យើងក្នុងការប្រកាសពីការលាចាកលោករបស់ប្រធានក្លឹបគួរឲ្យគោរពរបស់យើង លោក John Berylson។ John ដែលទើបតែឈានចូលវ័យ 70 កាលពីខែមុន បានជួបគ្រោះថ្នាក់កាលពីព្រឹកថ្ងៃអង្គារ ហើយបានបាត់បង់ជីវិតនាពេលនោះតែម្តង។ ពួកយើងគ្រប់គ្នានៅក្លឹប ...
[ Continue reading ]Pochettino អាចនឹងធ្វើឲ្យអ្នកគាំទ្រ Spurs ខឹងដោយសារមូលហេតុមួយនេះ
Mauricio Pochettino បានដាក់ឈ្មោះក្លឹបថ្មីរបស់គាត់តោខៀវ Chelsea ថាជាក្លឹបដ៏អស្ចារ្យបំផុតក្នុងបាល់ទាត់អង់គ្លេសនាសម័យទំនើបក្នុងការនិយាយលេងសើចដែលអាចបញ្ឆេះកំហឹងសម្រាប់អ្នកគាំទ្រក្លឹបចាស់របស់គាត់ ពោលគឺមាន់ខ្នាយមាស Tottenham។ Pochettino បានផ្តល់បទសម្ភាសន៍លើកដំបូងរបស់គាត់ចាប់តាំងពីចូលបម្រើការងារនៅ Chelsea បានពណ៌នាក្រុមតោខៀវថាជាក្រុមល្អបំផុតរបស់បាល់ទាត់អង់គ្លេសក្នុងរយៈពេល 10 ទៅ 15 ឆ្នាំកន្លងមក បើទោះបីជាក្លឹបថ្មីៗនេះមានការតស៊ូក្នុងការរក្សាទម្រង់លេងក៏ដោយ។ នៅពេលសួរអំពីប្រវត្តិរបស់ Chelsea ក្នុងបទសម្ភាសន៍នៅបណ្តាញសង្គមរបស់ក្លឹប លោក Pochettino បាននិយាយថា “ខ្ញុំគិតថាវាមានសារៈសំខាន់ ហើយវាជាវប្បធម៌នៃការឈ្នះ។ ក្នុងរយៈពេល 10, 12, 15 ឆ្នាំចុងក្រោយ Chelsea គឺជាក្រុមដ៏អស្ចារ្យបំផុតនៅក្នុងប្រទេសអង់គ្លេស។ ខ្ញុំដឹងពី Premier League ...
[ Continue reading ]អ្នកចាំទីដៃពីងពាងរបស់ Manchester United កីឡាករ David de Gea ទីបំផុតបានសម្រេចរៀបការជាមួយមិត្តស្រីរបស់គេ Edurne មុនពេលដំណឺងអាក្រក់របស់អាជីពបាល់ទាត់គេបានមកដល់។ De Gea នឹង Edurne បានរៀបពិធីអាពាហ៍ពិពាហ៍កាលពីសប្តាហ៍មុន ដោយបានបង្ហោះរូបគូស្នេហ៍ក្នុងឈុតកូនកម្លោះក្រមុំនៅលើបណ្តាញសង្គមដោយភ្ជាប់ជាមួយសំណេរយ៉ាងខ្លី ដោយសរសេរថា “ពួកយើងមិនមានអ្វីប្រៀបធៀបជាមួយភាពរីករាយពេលនេះឡើយ”។ ប៉ុន្តែដំណឹងអាក្រក់សម្រាប់ de Gea នោះគឺ រូបគេបច្ចុប្បន្នគឺជាកីឡាករដែលគ្មានក្លឹបលេង ដោយសារតែកុងត្រាចាស់របស់គេជាមួយ Man United បានផុតកំណត់កាលពីថ្ងៃទី 30 មិថុនាកន្លងទៅនេះ។ បើតាមការរាយការណ៍ជាច្រើនបានលើកឡើងថា Man Utd បានផ្តល់ជូនកុងត្រាថ្មីទៅដល់រូបគេ ដែលកាត់ប្រាក់ឈ្នួលច្រើនខ្លាំង ...
[ Continue reading ]Kylian Mbappe សុំបញ្ឈប់ការប្រើអំពើហិង្សាក្រោយក្មេងប្រុសមួយរូបត្រូវបានបាញ់សម្លាញ់ដោយសមត្ថកិច្ចកំឡុងការធ្វើបាតុកម្ម
ប្រធានក្រុមជម្រើសជាតិបារាំងកីឡាករ Kylian Mbappe បានអំពាវនាវឱ្យបញ្ចប់ការតវ៉ាដោយហិង្សាដែលបានផ្ទុះឡើងនៅក្នុងប្រទេសបន្ទាប់ពីប៉ូលីសរបស់បារាំងបានបាញ់សម្លាប់យុវជនម្នាក់។ ក្មេងប្រុសអាយុ 17 ឆ្នាំដែលត្រូវបានគេដាក់ឈ្មោះជាសាធារណៈថា ‘Nahel M’ ត្រូវបានបាញ់សម្លាប់នៅចំណតរថយន្តមួយនៅជាយក្រុងប៉ារីសនៃទីក្រុង Nanterre កាលពីថ្ងៃអង្គារ។ ការសម្លាប់នេះបានបង្កឱ្យមានបាតុកម្មពេញមួយយប់ជាប់ៗគ្នានៅទូទាំងរដ្ឋធានី និងនៅផ្នែកផ្សេងទៀតនៃប្រទេសបារាំង ដែលភាគច្រើនបានឈានដល់ការប៉ះទង្គិចគ្នាដោយហិង្សាជាមួយប៉ូលិស និងការបំផ្លិចបំផ្លាញ និងការលួចប្លន់អាជីវកម្ម។ ការតវ៉ាបានបន្តបើទោះជាមន្ត្រីប៉ូលិសពាក់ព័ន្ធត្រូវបានឃុំខ្លួននិងចោទប្រកាន់ពីបទមនុស្សឃាតដោយស្ម័គ្រចិត្តនៅថ្ងៃព្រហស្បតិ៍ក៏ដោយ។ កាលពីថ្ងៃសុក្រ Mbappe បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមដើម្បីអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ក្នុងនាមក្រុមជម្រើសជាតិបារាំង។ គាត់បានសរសេរថា “ដូចប្រជាជនបារាំងទាំងអស់ យើងត្រូវបានគេកត់សម្គាល់ និងតក់ស្លុតចំពោះការស្លាប់ដ៏ឃោរឃៅរបស់យុវជន Nahel។ ជាដំបូង ពួកយើងសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះអស់ពីចិត្ត។ ជាក់ស្តែង យើងមិនអាចរក្សាភាពមិនច្បាស់លាស់ចំពោះកាលៈទេសៈដែលការស្លាប់ដែលមិនអាចទទួលយកបាននេះបានកើតឡើងនោះទេ។ ចាប់តាំងពីព្រឹត្តិការណ៍សោកនាដកម្មនេះមក ពួកយើងបានឃើញការបង្ហាញនូវកំហឹងដ៏ពេញនិយម ដែលខ្លឹមសារដែលយើងយល់ ប៉ុន្តែទម្រង់ដែលយើងមិនអាចគាំទ្របាន។ ...
[ Continue reading ]អតីតកីឡាកររបស់ Chelsea នឹង Arsenal មួយរូបសម្រេចបញ្ចប់អាជីពបាល់ទាត់ត្រឹមវ័យ 36 ឆ្នាំ
Cesc Fabregas ពេលនេះបានប្រកាសចូលនិវត្តន៍ពីនាមជាកីឡាករបាល់ទាត់ ខណៈដែលគាត់ត្រៀមខ្លួនចូលបង្វឹកជំនួសវិញ។ Fabregas ដែលមានវ័យ 36 ឆ្នាំបានប្រកាសថាគាត់នឹងផ្លាស់ប្តូរអាជីពដ៏ភ្លឺស្វាង ហើយនឹងផ្លាស់ទៅធ្វើជាគ្រូបង្វឹកជាមួយនឹងក្លឹប Como ដែលជាក្លឹបលេងនៅលីកទីពីររបស់អ៊ីតាលី Serie B ដែលគាត់បានលេងកាលពីរដូវកាលមុន។ គាត់នឹងបន្តទៅបង្វឹកក្រុម B និងក្រុមយុវជនរបស់ពួកគេ នេះបើយោងតាម Daily Telegraph។ គួររំលឹកផងដែរថា Fabregas រីករាយនឹងអាជីពលេងដ៏ជោគជ័យមួយ ដោយបានឈ្នះពានរង្វាន់ FA Cup ជាមួយក្រុម Arsenal បន្ទាប់ពីក្លាយជាកីឡាករវ័យក្មេងបំផុតរបស់ពួកគេ ហើយគាត់បានបន្តឈ្នះ La Liga, Copa del ...
[ Continue reading ]Christian Pulisic ទម្លាយរបៀបមូលហេតុដែលគេប្រើទូរស័ព្ទពីរគ្រឿង
កីឡាកររបស់ Chelsea Christian Pulisic បានបើកចំហរអំពីទំនាក់ទំនងរបស់គាត់ជាមួយបណ្តាញសង្គម និងយុទ្ធសាស្ត្រផ្ទាល់ខ្លួនរបស់គាត់ដើម្បីជៀសវាងពាក្យសម្តីមិនសមរម្យដែលអាចប៉ះពាល់ដល់អារម្មណ៍របស់គេក្នុងនាមជាកីឡាករអាជីព។ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិអាមេរិក បាននិយាយទៅកាន់podcast Men In Blazers អំពីឥទ្ធិពលដែលមតិអវិជ្ជមាន និងវិធីគ្រប់គ្រងវាតាមការប្រើប្រាស់ទូរស័ព្ទពីររបស់គាត់។ Pulisic បានប្រាប់ Herculez Gomez ថា “វាមិនមានវិធីដើម្បីចៀសវាងវាទាំងស្រុងនោះទេ វាតែងតែមានជានិច្ច។ នៅលើទូរស័ព្ទចម្បងរបស់ខ្ញុំដែលខ្ញុំដើរលេងជាមួយខ្ញុំគ្រាន់តែមានទំនាក់ទំនងគ្រួសារមិត្តភក្តិរបស់ខ្ញុំប៉ុណ្ណោះ ហើយខ្ញុំព្យាយាមរក្សាប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ចេញពីទូរស័ព្ទចម្បងរបស់ខ្ញុំ។ អ្នកអាចអានរឿងល្អចំនួន 100 អំពីអ្នក ប៉ុន្តែអ្នកឮរឿងអាក្រក់មួយ ហើយវានឹងទាញអ្នកឲ្យធ្លាក់ចុះ។ នោះជារឿងដែលយើងទាំងអស់គ្នាឆ្លងកាត់ ប៉ុន្តែយើងបានព្យាយាមជៀសវាងវា ហើយរក្សាវានៅត្រឹមមួយកម្រិតដែលងាចទទួលយកបានប៉ុណ្ណោះ”៕
[ Continue reading ]Reece James ចេញមុខឆ្លើយតបពាក្យចចាមអារ៉ាមថារូបគេអាចផ្លាស់ទៅ Arsenal យ៉ាងខ្លីៗងាយៗ
ខ្សែការពារ Reece James របស់ក្រុម Chelsea កាលពីពេលថ្មីៗនេះបានឆ្លើយតបទៅនឹងសំណួរថាតើគាត់អាចភ្ជាប់ទំនាក់ទំនងជាមួយក្រុម Arsenal ដែរឬទេ ជាមួយនឹងចម្លើយយ៉ាងចាក់ដោតហើយសាមញ្ញជាទីបំផុត។ James បានឃើញ Kai Havertz ដើរលើផ្លូវនោះបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ 65 លានផោន នៅរដូវក្តៅនេះ ខណៈដែល Jorginho បានផ្លាស់ទៅភាគខាងជើងនៃទីក្រុងឡុងដ៍ដែលជាទឹកដីរបស់ Arsenal ក្នុងអំឡុងខែមករា។ វាហាក់ដូចជាមានឱកាសតិចតួចដែល James ធ្វើដំណើរក្នុងទិសដៅតែមួយក្នុងពេលឆាប់ៗនេះ ដោយកីឡាករវ័យ 23 ឆ្នាំរូបនេះបានចេញមកផ្តល់ជាចម្លើយ បន្ទាប់ពីបានឃើញអ្នកគាំទ្ររបស់ Arsenal ម្នាក់បានសរសេរនៅក្នុងបណ្តាញសង្គម Twitter ថា “Reece ...
[ Continue reading ]