ម្ចាស់ក្លឹប Milwall ទទួលមរណភាពក្នុងឧប្បទ្ទវហេតុយ៉ាងកាចសាហាវមួយ

កាលពីពេលថ្មីៗនេះ ក្លឹបបាល់ទាត់ Milwall បានប្រកាសជាផ្លូវការថា លោក John Berylson ដែលជាប្រធានក្លឹប បានទទួលមរណភាពនៅក្នុងឧប្បទ្ទវហេតុយ៉ាងកម្សត់ក្នុងវ័យ 70 ឆ្នាំ។

ទំនាក់ទំនងរវាងលោក Berylson ជាមួយ Milwall បានកើតឡើងចាប់តាំងពីឆ្នាំ 2006 មកម្ល៉េះ ហើយដំណឺងនៃការលាចាកលោករបស់ប្រធានក្លឹបរូបនេះ ទើបតែត្រូវបានបញ្ចេញកាលពីរសៀលថ្ងៃអង្គារកន្លងទៅប៉ុណ្ណោះ។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់ Milwall បានលើកឡើងថា “នេះជារឿងដែលសោកសៅមួយសម្រាប់យើងក្នុងការប្រកាសពីការលាចាកលោករបស់ប្រធានក្លឹបគួរឲ្យគោរពរបស់យើង លោក John Berylson។ John ដែលទើបតែឈានចូលវ័យ 70 កាលពីខែមុន បានជួបគ្រោះថ្នាក់កាលពីព្រឹកថ្ងៃអង្គារ ហើយបានបាត់បង់ជីវិតនាពេលនោះតែម្តង។ ពួកយើងគ្រប់គ្នានៅក្លឹប សូមចូលរួមរំលែកទុក្ខទៅដល់ប្រពន្ធរបស់គាត់ លោកស្រី Amy កូនទាំងបីរបស់លោករួមមាន Jennifer, James, Elizabeth នឹងក្រុមគ្រួសារទាំងមូលរបស់លោក Berylson”