Mauricio Pochettino បានដាក់ឈ្មោះក្លឹបថ្មីរបស់គាត់តោខៀវ Chelsea ថាជាក្លឹបដ៏អស្ចារ្យបំផុតក្នុងបាល់ទាត់អង់គ្លេសនាសម័យទំនើបក្នុងការនិយាយលេងសើចដែលអាចបញ្ឆេះកំហឹងសម្រាប់អ្នកគាំទ្រក្លឹបចាស់របស់គាត់ ពោលគឺមាន់ខ្នាយមាស Tottenham។

Pochettino បានផ្តល់បទសម្ភាសន៍លើកដំបូងរបស់គាត់ចាប់តាំងពីចូលបម្រើការងារនៅ Chelsea បានពណ៌នាក្រុមតោខៀវថាជាក្រុមល្អបំផុតរបស់បាល់ទាត់អង់គ្លេសក្នុងរយៈពេល 10 ទៅ 15 ឆ្នាំកន្លងមក បើទោះបីជាក្លឹបថ្មីៗនេះមានការតស៊ូក្នុងការរក្សាទម្រង់លេងក៏ដោយ។

នៅពេលសួរអំពីប្រវត្តិរបស់ Chelsea ក្នុងបទសម្ភាសន៍នៅបណ្តាញសង្គមរបស់ក្លឹប លោក Pochettino បាននិយាយថា “ខ្ញុំគិតថាវាមានសារៈសំខាន់ ហើយវាជាវប្បធម៌នៃការឈ្នះ។ ក្នុងរយៈពេល 10, 12, 15 ឆ្នាំចុងក្រោយ Chelsea គឺជាក្រុមដ៏អស្ចារ្យបំផុតនៅក្នុងប្រទេសអង់គ្លេស។ ខ្ញុំដឹងពី Premier League និងអ្វីដែលវប្បធម៌របស់ Chelsea មានន័យច្បាស់ណាស់។ ខ្ញុំគិតថាអ្នកគាំទ្ររបស់យើងពិតជារំភើបក្នុងការព្យាយាមម្តងទៀតដើម្បីឈ្នះ”។