អ្នកចាំទីដៃពីងពាងរបស់ Manchester United កីឡាករ David de Gea ទីប​ំផុតបានសម្រេចរៀបការជាមួយមិត្តស្រីរបស់គេ Edurne មុនពេលដំណឺងអាក្រក់របស់អាជីពបាល់ទាត់គេបានមកដល់។

De Gea នឹង Edurne បានរៀបពិធីអាពាហ៍ពិពាហ៍កាលពីសប្តាហ៍មុន ដោយបានបង្ហោះរូបគូស្នេហ៍ក្នុងឈុតកូនកម្លោះក្រមុំនៅលើបណ្តាញសង្គមដោយភ្ជាប់ជាមួយសំណេរយ៉ាងខ្លី ដោយសរសេរថា “ពួកយើងមិនមានអ្វីប្រៀបធៀបជាមួយភាពរីករាយពេលនេះឡើយ”

ប៉ុន្តែដំណឹងអាក្រក់សម្រាប់ de Gea នោះគឺ រូបគេបច្ចុប្បន្នគឺជាកីឡាករដែលគ្មានក្លឹបលេង ដោយសារតែកុងត្រាចាស់របស់គេជាមួយ Man United បានផុតកំណត់កាលពីថ្ងៃទី 30 មិថុនាកន្លងទៅនេះ។ បើតាមការរាយការណ៍ជាច្រើនបានលើកឡើងថា Man Utd បានផ្តល់ជូនកុងត្រាថ្មីទៅដល់រូបគេ ដែលកាត់ប្រាក់ឈ្នួលច្រើនខ្លាំង ខណះដែលកំពុងបន្តការពិភាក្សាជុំវិញការនាំយកអ្នកចាំទី Andre Onana ពី Inter Milan៕