ប្រធានក្លឹប Tottenham លោក Daniel Levy មានការខឹងសម្បារដោយរបាយការណ៍ថា Harry Kane បានពិភាក្សាជាការសម្ងាត់ជាមួយគ្រូបង្វឹកក្រុម Bayern Munich ពោលគឺលោក Thomas Tuchel។

Kane ត្រូវបានគេចោទថាបានពិភាក្សាសម្ងាត់ជាមួយ Tuchel កាលពីខែឧសភា ហើយបានបង្ហាញពីបំណងចង់ចូលរួមជាមួយគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់នៅក្លឹបជើងឯក Bundesliga។

យោងតាមសារព័ត៌មាន Bild បានឲ្យដឹងថាព័ត៌មាននៃកិច្ចប្រជុំរវាង Kane និង Tuchel នៅពីក្រោយខ្នងរបស់ Levy បានធ្វើឱ្យប្រធានខឹងជាខ្លាំង។ Levy បានបដិសេធសំណើដេញថ្លៃដំបូងដែលមានតម្លៃ 60 លានផោន ពី Bayern សម្រាប់ Kane ប៉ុន្តែក្លឹបយក្សអាល្លឺម៉ង់មួយនេះត្រូវបានគេនិយាយថាកំពុងរៀបចំការផ្តល់ជូនថ្មីដែលធ្វើឲ្យ Kane នឹង Spur ពិបាកបដិសេដ៕