អតីតតារារបស់ក្លឹប Manchester United និង Ajax លោក Edwin van der Sar ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល។

អ្នកចាំទីជើងចាស់បានរងរបួសការដាច់សរសៃឈាមខួរក្បាលពេលកំពុងសម្រាកនៅកោះមួយនៃប្រទេសក្រូអាត ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដោយឧទ្ធម្ភាគចក្រ។ Van der Sar ត្រូវបានគេបញ្ជូនទៅមើលថែទាំយ៉ាងយកចិត្តទុកដាក់នៅរសៀលថ្ងៃសុក្រ។

Ajax បានបង្ហោះសារគាំទ្រអតីត CEO របស់ពួកគេនៅលើ Twitter ដែលសរសេរថា “កាលពីថ្ងៃសុក្រ Edwin van der Sar មានការហូរឈាមជុំវិញខួរក្បាលរបស់គាត់។ បច្ចុប្បន្នគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន។ នៅពេលដែលមានព័ត៌មានជាក់ស្តែងបន្ថែមទៀត ការធ្វើបច្ចុប្បន្នភាពនឹងកើតឡើង។ គ្រប់គ្នានៅ Ajax សូមជូនពរ Edwin ឆាប់ជាសះស្បើយ។ យើងកំពុងគិតពីអ្នកជានិច្ច”៕