ខូចណាស់កូនអណ្តើកតូច! Mbappe ត្រូវបានគេប្រទះរាំរែកជាមួយ Kendall Jenner យ៉ាងធម្មតា

Kylian Mbappe ប្រហែលជាកំពុងមានសេចក្តីសុខផ្លូវចិត្តសម្រាប់រដូវក្តៅនេះជាខ្លាំង ដោយត្រូវបានគេប្រទះឃើញកំពុងរាំរែកជាមួយតារាបង្ហាញម៉ូដលំដាប់ពិភពលោក Kendall Jenner កំឡុងពិធីជប់លៀងដ៏ធំមួយរបស់លោក Michael Rubin​ រួមជាមួយតារាល្បីៗជាច្រើនបូករួមទាំងគ្រួសារ​ Kardashian នឹង Jenner ផងដែរ។

ប្រធានក្រុមជម្រើសជាតិបារាំងបានបន្ធូរចិត្តពីអនាគតរបស់ Paris Saint-Germain របស់គាត់ ខណៈដែលគាត់បានជិះយន្តហោះដើម្បីចូលរួមពិធីជប់លៀងរបស់មហាសេដ្ឋី Michael Rubin ។ បន្ទាប់ពីផឹកស៊ី និងអាហារពេលល្ងាចរួច ភ្ញៀវបានធ្វើដំណើរទៅកាន់ដំបូលផ្ទះ ដែល Mbappe និង Jenner ត្រូវបានគេប្រទះឃើញដើរលេងជាមួយគ្នានៅពេលយប់ជ្រៅ។ មិត្តប្រុសរបស់ Jenner ដែលជាតារាចម្រៀងរ៉េប Bad Bunny មិនត្រូវបានគេឃើញនៅកន្លែងនោះទេ។

ពិធីជប់លៀងបុណ្យឯករាជ្យរបស់ Rubin បានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនៅឆ្នេរសមុទ្រភាគខាងកើត ហើយ Mbappe ហាក់ដូចជារីករាយជាមួយខ្លួនគាត់ ខណៈដែលគាត់ត្រូវបានគេថតជាមួយ Jay-Z និង Tom Brady ក៏ដូចជាត្រូវបានជួបជាមួយ Kim Kardashian ដែលបានទៅទស្សនាការប្រកួតរបស់ PSG ផ្ទាល់ដែលកាលនោះក្រុមរបស់ Mbappe បានភ្លាត់ចាញ់ 2-0 ក្រោមថ្វីជើងក្រុម Rennes ក្នុងខែមីនាកន្លងទៅ៕