ខ្សែប្រយុទ្ធជួរមុខរបស់មាន់ខ្នាយមាស Tottenham Hotspur កីឡាករ Richarlison ពេលនេះបានចេញមកទម្លាយនូវរឿងហេតុដែលបានកើតឡើងក្រោយពេលដែល Spur ធ្លាក់ចេញពីការប្រកួត UEFA Champions League ។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានឲ្យដឹងថា អតីតគ្រូបង្វឹករបស់ Spur កាលនោះ លោក Antonio Conte បានចំណាយពេលរហូតដល់ទៅ2ម៉ោងដើម្បីធ្វើការស្តីបន្ទោសដល់រូបគេផ្ទាល់ ក៏ដូចជាក្រុមទាំងមូលអំពីកង្វះនៃភាពក្លាហាន នឹងការស្រេកឃ្លានរកជ័យជម្នះសម្រាប់ក្រុម។

បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏ពិបាកទទួលយករបស់ Spur លោក Conte បានបញ្ចេញនូវរាល់កំហឹងរបស់ខ្លួន ដោយ Richarlison បានទម្លាយការពិតក្នុងកិច្ចសម្ភាសន៍ថា “គាត់បានបង្ហាញនូវភាពកាចសាហាវរបស់គាត់ទៅកាន់ក្រុមដើម្បីបញ្ជាក់ថាគាត់នៅតែជាអ្នកដឹកនាំ ហើយនេះជារបៀបដែលគាត់ដោះស្រាយបញ្ហា។ គាត់បានចំណាយពេលរហូតដល់ទៅជិត2ម៉ោង ដើម្បីស្តីឲ្យខ្ញុំនៅមុខកីឡាករគ្រប់គ្នាតែម្តង ហើយខ្ញុំបានប្រាប់គាត់ថា បើសិនជាចង់ដាក់ទោសពិន័យខ្ញុំ គាត់អាចធ្វើបាន”៕