កុំឲ្យចេះតែតាមសួរច្រើន ពេលនេះ Chelsea ដាក់តម្លៃចំៗសម្រាប់ហត្ថលេខារបស់ Lukaku

តោខៀវ Chelsea បានធ្វើការសម្រេចជាផ្លូវការនូវការដាក់តម្លៃសម្រាប់កីឡាករខ្សែប្រយុទ្ធ Romelu Lukaku ចំពេលកំពុងមានទីផ្សារខ្លាំងនៅលីកបាល់ទាត់អុីតាលី។

បើយោងទៅតាមការរាយការណ៍ពីសារព័ត៌មាន Daily Mail, Chelsea បានទាមទារប្រាក់ប្រមាណ 40លានផោន រឺប្រមាណ 50លានដុល្លារសម្រាប់ Lukaku ខណះដែលក្លឹបរួមមាន Inter Milan ក៏ដូចជា Juventus សុទ្ធសឹងតែកំពុងជ្រួលច្របល់ចង់បានវត្តមានរបស់កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះ។

Inter បានធ្វើការនាំយក Lukaku ពី Chelsea ក្នុងលក្ខខណ្ឌខ្ចីជើង ហើយពេលនេះកំពុងរៀបចំធ្វើឲ្យការផ្ទេរក្លាយជារឿងអចិន្ត្រៃយ៍។ Inter បានដាក់ដេញថ្លៃប្រាក់ 30លានផោន ដែលត្រូវបានច្រានចោលភ្លាមៗពីភាគីក្លឹបអង់គ្លេស។ ឃើញបែបនេះ Juventus ក៏បានលូកដៃចូលក្នុងកិច្ចចរចារជាមួយ Chelsea សម្រាប់ការឆក់យក Lukaku ចេញពី Inter៕