Maguire នឹងអស់តំណែងប្រធានក្រុម ស្របពេលកៀកក្នុងការចាកចេញពីក្លឹប

កីឡាករដែលតែងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្របាល់ទាត់ Harry Maguire ត្រូវបានគេជឿថានឹងត្រូវក្លឹបបិសាចក្រហម Manchested United ដកតំណែងចេញពីងារប្រធានក្រុម ទោះបីជាគេបន្តមានឈ្មោះក្នុងក្រុមទៀតក៏ដោយ។

ថ្វីត្បិតការសង្ស័យនៃការចាកចេញកំពុងតែកើតមានឡើងជាលំដាប់សម្រាប់ខ្សែការពារកណ្តាលសញ្ជាតិអង់គ្លេស កីឡាកររូបនេះនៅតែបន្តរក្សាងារជាប្រធានក្រុមរបស់ Man Utd ទោះបីជាបានលេងជាជម្រើសដំបូងសម្រាប់ក្រុមរបស់លោក Erik ten Hag ត្រឹមតែ 8ប្រកួតប៉ុណ្ណោះសម្រាប់ការប្រកួតក្នុង Premier League រដូវកាលមុន។

គិតត្រឹមពេលនេះ ក្លឹបជាច្រើនដូចជា Tottenham, Newcastle នឹង West Ham គឺជាក្រុមដែលគេរាយការណ៍ថាសុទ្ធសឹងសម្លឹងឃើញវត្តមានរបស់ខ្សែការពារវ័យ30ឆ្នាំរូបនេះ។ Maguire ផ្ទាល់គឺគ្មានបំណងក្នុងការចាកចេញឡើយ ទាំងដែលដឹងថាខ្លួននឹងមិនសូវមានតម្លៃសម្រាប់គម្រោងរបស់ ten Hag នោះឡើយ៕