Christian Pulisic ទម្លាយរបៀបមូលហេតុដែលគេប្រើទូរស័ព្ទពីរគ្រឿង

កីឡាកររបស់ Chelsea Christian Pulisic បានបើកចំហរអំពីទំនាក់ទំនងរបស់គាត់ជាមួយបណ្តាញសង្គម និងយុទ្ធសាស្ត្រផ្ទាល់ខ្លួនរបស់គាត់ដើម្បីជៀសវាងពាក្យសម្តីមិនសមរម្យដែលអាចប៉ះពាល់ដល់អារម្មណ៍របស់គេក្នុងនាមជាកីឡាករអាជីព។

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិអាមេរិក បាននិយាយទៅកាន់podcast Men In Blazers អំពីឥទ្ធិពលដែលមតិអវិជ្ជមាន និងវិធីគ្រប់គ្រងវាតាមការប្រើប្រាស់ទូរស័ព្ទពីររបស់គាត់។ Pulisic បានប្រាប់ Herculez Gomez ថា “វាមិនមានវិធីដើម្បីចៀសវាងវាទាំងស្រុងនោះទេ វាតែងតែមានជានិច្ច។ នៅលើទូរស័ព្ទចម្បងរបស់ខ្ញុំដែលខ្ញុំដើរលេងជាមួយខ្ញុំគ្រាន់តែមានទំនាក់ទំនងគ្រួសារមិត្តភក្តិរបស់ខ្ញុំប៉ុណ្ណោះ ហើយខ្ញុំព្យាយាមរក្សាប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ចេញពីទូរស័ព្ទចម្បងរបស់ខ្ញុំ។ អ្នកអាចអានរឿងល្អចំនួន 100 អំពីអ្នក ប៉ុន្តែអ្នកឮរឿងអាក្រក់មួយ ហើយវានឹងទាញអ្នកឲ្យធ្លាក់ចុះ។ នោះជារឿងដែលយើងទាំងអស់គ្នាឆ្លងកាត់ ប៉ុន្តែយើងបានព្យាយាមជៀសវាងវា ហើយរក្សាវានៅត្រឹមមួយកម្រិតដែលងាចទទួលយកបានប៉ុណ្ណោះ”