Thomas Muller ឲ្យតម្រុយពីការចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្រោយចប់ World Cup

ក្រោយធ្លាក់ចេញពីការប្រកួត FIFA World Cup ឆ្នាំនេះ​ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល ពេលនេះកីឡាករ Thomas Muller បានឲ្យតម្រុយពីគម្រោងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាឡឺម៉ង់ ប៉ុន្តែបាននិយាយពីលើថាកំពុងតែស្ថិតក្នុងស្ថានការណ៍ពិចារណា។ ក្នងរាត្រីដែលពោរពេញទៅដោយចម្រូងចម្រាស់នៅប្រទេសកាតា ក្រុមទាំង 4 នៅពូល E បានធ្វើឲ្យការប្រកួត World Cup កាន់តែក្តៅគគុក ដោយបញ្ចប់ទៅ ជប៉ុននិងក្រុមជម្រើសជាតិអេស្ប៉ាញ ជាអ្នកដឹកដៃគ្នាឡើងទៅវគ្គ 16ក្រុមចុងក្រោយ ស្របពេលដែលអាឡឺម៉ង់ និងកូស្តារីកាកំពុងតែស្វះស្វែងរកសំបុត្រយន្តហោះមកផ្ទះវិញ។ ក្រោយចប់ការប្រកួតដែលអាឡឺម៉ង់បានយកឈ្នះកូស្តារីកាក្នុងលទ្ធផល 4:2 ខ្សែបម្រើប្រយុទ្ធរបស់ក្លិប Bayern Munich បានបង្ហើបថាពេលវេលារបស់គេជាមួយក្រុមជម្រើសជាតិកាន់តែជិតចូលមកដល់ទីបញ្ចប់ហើយ។ និយាយមកកាន់អ្នកសារព៍ត៌មាន កីឡាករវ័យ​ 33 ...

[ Continue reading ]

Roberto Martinez លាឈប់ពីតំណែង ក្រោយក្រុមប៊ែលហ្សិកធ្លាក់ចេញពី World Cup

លោក Roberto Martinez ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប៊ែលហ្សិកបានប្រកាសជាផ្លូវការថា ខ្លួននិងមិនបន្តតំណែងទៀតនោះទេក្រោយមិនអាចជួយឲ្យប៊ែលហ្សិកឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំនេះបាន។ លោក Martinez បាននិយាយថា “នេះជាការប្រកួតចុងក្រោយក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិសម្រាប់ខ្ញុំ។ ខ្ញុំបាននិយាយពាក្យលាទៅកាន់កីឡាករនិងក្រុមការងារ។ វាមិនមែនជារឿងងាយស្រួលទេក្នុងការឈ្នះការប្រកួតណាមួយក្នុងពាន World Cup។ កាលប្រកួតដំបូងទល់និងកាណាដា យើងបានឈ្នះមែន តែយើងមិនបានលេងដូចអ្វីដែលយើងរំពឹងទុកនោះទេ។ ពួកយើងដូចជាមិនមានភាពរួចរាល់ឡើយ។ នៅការប្រកួតថ្ងៃនេះយើងមានឱកាសច្រើនសារ ដូចនេះខ្ញុំគ្មានការស្តាយក្រោយអ្វីនោះទេ។ ថ្វីត្បិតតែត្រូវបានជម្រុះចេញត្រឹមវគ្គសន្សំពិន្ទុក៏ពិតមែន ប៉ុន្តែមិនមែនមានតែក្រុមយើងទេដែលចង់ឡើងទៅលេងបន្ត”។ គួររំលឹកផងដែរថា លោក Roberto Martinez​ បានចំណាយពេលចំនួន 6 ឆ្នាំជាមួយក្រុមជម្រ់ើសជាតិប៊ែលហ្សិក ដោយធ្លាប់ជួយឲ្យប៊ែលហ្សិកឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World ...

[ Continue reading ]

ជប៉ុន មានសមត្ថភាពយកឈ្នះអេស្ប៉ាញថ្វីត្បិតមានភាគរយគ្រប់គ្រងបាល់ក្រោម២០ភាគរយ

ក្រុមជម្រើសជាតិជប៉ុន បានយកឈ្នះក្រុមជម្រើសជាតិអេស្ប៉ាញកាលពីយប់មិញក្នុងលទ្ធផល 2:1 ធ្វើឲ្យពិភពបាល់ទាត់ស្ទើរតែមិនជឿអ្វីដែលខ្លួនបានឃើញ។ ក្រុមរបស់លោក Luis Enrique ជាអ្នកធ្វើបានល្អតាំងពីដើមតង់ទី​ 1មកម្ល៉េះ ដោយកីឡាករ Alvaro Morata ជាអ្នកស៊ុតបើកការនាំមុខមុនឲ្យក្រុមអេស្ប៉ាញនៅតង់ទី1។ ប៉ុន្តែចង្វាក់ប្រយុទ្ធរបស់ជប៉ុនបែរជាបានផលនៅវគ្គទី2 ដោយកីឡាករ Ritsu Doan ជាអ្នកតាមបានស្មើនៅនាទីទី 48 នៃការប្រកួតវគ្គទី 2។ រំលងបាន 5នាទី ពោលគឺនាទីទី 53 កីឡាករ Ao Tanaka ជាអ្នកសម្រេចជោគវាសនារបស់ក្រុមជម្រើសជាតិជប៉ុន ក្រោយការសម្រេចចិត្តពី VAR ផ្តល់បាល់ទៅខាងក្រុមរបស់លោក Hajime Moriyasu ...

[ Continue reading ]

Ibrahima Konate ចេញមុខនិយាយចំៗក្រោយបារាំងភ្លាត់ចាញ់ទុយនេស៊ី

ខ្សែការពាររបស់ក្រុមហង្សក្រហម​ Liverpool កីឡាករ Ibrahima Konate មានភាពសោកស្តាយជាខ្លាំងក្រោយក្រុមជម្រើសជាតិបារាំងបានភ្លាត់ចាញ់ក្រុមជម្រើសជាតិទុយនេស៊ីក្នុងលទ្ធផល 1:0 គួរឲ្យភ្ញាក់ផ្អើលកាលពីយប់មិញ។ លោក Didier Deschamps ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិបារាំង បានធ្វើការផ្លាស់ប្តូរឈុតកីឡាករស្ទើរតែទាំងស្រុង ដោយដាក់ឲ្យកីឡាករសំខាន់ៗបានសម្រាកត្រៀមការប្រកួតវគ្គ 16ក្រុមចុងក្រោយប៉ុន្តែអ្វីៗបានខុសពីការគិតរបស់លោក​ Deschamps ដោយក្រុមជម្រើសជាតិទុយនេស៊ីជាអ្នករកបាន 3ពិន្ទុសម្រាប់ការប្រកួតនេះ ដោយមួយគ្រាប់នោះរកបានដោយខ្សែប្រយុទ្ធ Wahbi Khazri នៅនាទីទី 58នៃការប្រកួត។ Konate បានបង្ហើបឲ្យដឹងពីអារម្មណ៍ពិតរបស់ខ្លួនទៅកាន់ beIN Sports ថា “ខ្ញុំស្អប់ការចាញ់ណាស់។ វាជាការប្រកួតមួយ តែខ្ញុំមិនអាចនិយាយថាមានការផ្លាស់ប្តូរច្រើននោះទេ បើសិនជាយើងមកដល់ពេលនេះ យើងមិនមានលេសអ្វីត្រូវលើកឡើងនោះទេ។ ពួកយើងបានខ្ជះខ្ជាយបាល់ច្រើនលើកច្រើនសារ ...

[ Continue reading ]

Theo Walcott ថាបើសិនជា Mbappe ជួបក្រុមអង់គ្លេស រូបគេនិងពិបាកដោយសារកីឡាករមួយនេះ

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស Theo Walcott បានលើកឡើងយ៉ាងមុតមាំថា Kylian Mbappe ជាកីឡាករដែលគ្រោះថ្នាក់មួយរូប ប៉ុន្តែរូបគេអាចនិងជួបការលំបាកបើសិនជាលេងប៉ះកីឡាករ Kyle Walker ក្នុងករណីដែលបារាំងឡើងមកជួបអង់គ្លេសនៅវគ្គ 8 ក្រុមចុងក្រោយ។ ថ្វីត្បិតតែបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិបារាំង កំពុងតែឈរលើកំពូលតារាងនៃកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 នេះក៏ពិតមែន ប៉ុន្តែ Theo Walcott នៅតែគិតថាសមត្ថភាពរបស់ Mbappe និងត្រូវបានបង្អាក់ដោយខ្សែការពាររបស់ក្រុមមេឃខៀវ Manchester City កីឡាករ Kyle Walker ដោយសារតែកាយសម្បទារបស់ Walker ...

[ Continue reading ]

Lionel Messi ចេញមុខបកស្រាយ ក្រោយអ្នកប្រដាល់ Canelo គម្រាមវាយខ្លួន

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានសម្រេចធ្វើការនិយាយជាសាធារណះអំពីការគម្រាមរបស់អ្នកប្រដាល់មិចស៊ីកូ Saul “Canelo” Alvarez ដោយលើកឡើងថា ខ្លួនមិនបានធ្វើសកម្មភាពដែលមិនគោរពទៅដល់ប្រជាជនមិចស៊ីកូនោះទេ។ វីដេអូក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវបានចែកចាយជាសាធារណះ ដោយត្រូវបានឃើញថា អាវរបស់ក្រុមជម្រើសជាតិមិចស៊ីកូបានធ្លាក់មកលើឥដ្ឋហើយស្ថិតនៅក្រោមជើងរបស់ Messi ក្រោយចប់ការប្រកួតដែលកាលនោះ អាហ្សង់ទីនយកឈ្នះមិចស៊ីកូក្នុងលទ្ធផល 2:0។ ក្រោយឃើញវីដេអូមួយនេះ អ្នកប្រដាល់ Canelo បានសរសេរនៅលើបណ្តាញសង្គម Twitter ថា ” Messi គួរតែបន់កុំឲ្យជួបខ្ញុំឲ្យសោះ”។ ឆ្លើយតបទៅនិងការលើកឡើងរបស់ Canelo កីឡាករវ័យ 35ឆ្នាំ Lionel Messi បានចេញមុខនិយាយថា “វាជាការយល់ច្រលំនោះទេ។ ...

[ Continue reading ]

Sergio Aguero ថាខ្លួនមិនដែលចូលចិត្តការប្រៀបធៀប Messi និង Maradona ទាល់តែសោះ

អតីតកីឡាកររបស់មេឃខៀវ​ Manchester City កីឡាករ Sergio Kun Aguero បានឲ្យដឹងថាខ្លួនមិនដែលចូលចិត្តការប្រៀបធៀបខ្សែប្រយុទ្ធ Lionel Messi ទៅនិងវីវកីឡាកររបស់អាហ្សង់ទីន Diego Maradona នោះទេ។ Aguero បានផ្តល់យោបល់ផ្ទាល់ខ្លួនថា កីឡាករទាំងពីររូបនេះមិនគួរយកមកប្រៀបធៀបឡើយ ដោយ Messi និង Maradona គួរតែត្រូវបានសរសើរជាកីឡាកររៀងៗខ្លួន ល្អជាងការប្រៀបធៀបដែលមិនសមហេតុផលទាល់តែសោះ។ កាលពីពេលថ្មីៗនេះ Aguero បាននិយាយច្បាស់ៗថា “ខ្ញុំមិនដែលចូលចិត្តការប្រៀបធៀបទាំងនោះទេ។ កីឡាករទាំងពីរសុទ្ធតែមានតំណែងពិសេសនៅក្នុងបេះដូងរបស់ប្រជាជនអាហ្សង់ទីន។ យើងគួរតែគិតថា យើងមានសំណាងដែលមានកីឡាករល្អពីររូបក្នុងប្រវត្តិសាស្ត្របាល់ទាត់ Diego និង Leo”។ គួររំលឹកផងដែរថា ...

[ Continue reading ]

Gareth Bale បញ្ជាក់ថាខ្លួននិងជាទាន់ World Cup

កីឡាករ Gareth Bale បានចេញមុខបញ្ជាក់ទៅកាន់មហាជនយ៉ាងច្បាស់ថា រូបគេនិងមានវត្តមានឲ្យក្រុមជម្រើសជាតិវែលក្នុងការប្រកួត FIFA World Cup ឆ្នាំនេះ ថ្វីត្បិតមិនសូវបានលេងឲ្យ LAFC ក្តី។ ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់ក្រុមជម្រើសជាតិវែលមុនធ្វើដំណើរទៅកាតា Bale បាននិយាយថារូបគេត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្តើមការប្រកួតទល់និងក្រុមជម្រើសជាតិអាមេរិកនាថ្ងៃទី 21 វិច្ឆិកា។ គួររំលឹកផងដែរថា Bale និងក្លាយជាកីឡាករដំបូងដែលនាំក្រុមជម្រើសជាតិទៅលេង World Cup បន្ទាប់ពីកីឡករ Jimmy Murphy នៅឆ្នាំ 1958។ អតីតខ្សែប្រយុទ្ធរបស់ Real Madrid បាននិយាយថា “ខ្ញុំត្រៀមខ្លួនបាន 100% ហើយ។ ...

[ Continue reading ]

Rio Ferdinand និយាយថា Man Utd គ្មានផ្លូវទទួលយក Ronaldo វិញឡើយ

អតីតកីឡាកររបស់ Manchester United លោក Rio Ferdinand បាននិយាយយ៉ាងច្បាស់ថា ទំនាក់ទំនងរវាងក្លិបជាមួយ Cristiano Ronaldo បានដើរដល់ផ្លូវទាល់ហើយ ក្រោយ Ronaldo បានធ្វើកិច្ចសម្ភាសន៍យ៉ាងចម្រូងចម្រាស់។ ពិភពបាល់ទាត់បានប្រែក្រឡាប់ចាក់ ក្រោយវីដេអូសម្ភាសន៍រវាង Ronaldo និង Piers Morgan បានបែកចេញជាផ្លូវការ។ លោក Rio Ferdinand ដែលជាអតីតមិត្តរួមក្រុមរបស់ Ronaldo ផ្ទាល់ក៏មានប្រតិកម្មស្រដៀងអ្នកដទៃដែរ ដោយយល់ឃើញថាចំណងរបស់ Man Utd ជាមួយ Ronaldo បានដើរដល់ចំណុចមួយដែលគ្មានផ្លូវបកក្រោយ។ អតីតកីឡាករសញ្ជាតិអង់គ្លេសរូបនេះបាននិយាយថា ...

[ Continue reading ]

Xavi ដាក់គោលដៅលើ Youri Tielemans ក្នុងករណីមិនអាចនាំចូល Gundogan បាន

ក្លិបអ្នកមានបុណ្យ FC Barcelona បានសម្លឹងឃើញខ្សែបម្រើ Iklay Gundogan របស់ក្លិប Manchester City ដែលផុតកុងត្រាជាមួយក្លិបនៅឆ្នាំ 2023។ លោក Xavi រំពឹងថាក្លិបរបស់គាត់អាចនិងទទួលបានការបញ្ចុះតម្លៃសម្រាប់ប្រធានក្រុម Man City សម្រាប់ទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខនេះ។ ប៉ុន្តែមិនទាន់មានការព្រមព្រៀងជាផ្លូវការណ៍នៅឡើយទេ ដូចនេះការផ្ទេររបស់ Iklay Gundogan អាចនិងមិនបានសម្រេច។ ក្នុងករណីនេះ ក្លិប Barcelona និងបង្វែរគោលដៅទៅលើក្រុម Leicester City សម្រាប់ខ្សែបម្រើសញ្ជាតិប៊ែលហ្សិក Youri Tielemans វិញ។ គួររំលឹកផងដែរថា Tielemans ...

[ Continue reading ]