Gareth Bale បញ្ជាក់ថាខ្លួននិងជាទាន់ World Cup

កីឡាករ Gareth Bale បានចេញមុខបញ្ជាក់ទៅកាន់មហាជនយ៉ាងច្បាស់ថា រូបគេនិងមានវត្តមានឲ្យក្រុមជម្រើសជាតិវែលក្នុងការប្រកួត FIFA World Cup ឆ្នាំនេះ ថ្វីត្បិតមិនសូវបានលេងឲ្យ LAFC ក្តី។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់ក្រុមជម្រើសជាតិវែលមុនធ្វើដំណើរទៅកាតា Bale បាននិយាយថារូបគេត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្តើមការប្រកួតទល់និងក្រុមជម្រើសជាតិអាមេរិកនាថ្ងៃទី 21 វិច្ឆិកា។ គួររំលឹកផងដែរថា Bale និងក្លាយជាកីឡាករដំបូងដែលនាំក្រុមជម្រើសជាតិទៅលេង World Cup បន្ទាប់ពីកីឡករ Jimmy Murphy នៅឆ្នាំ 1958។

អតីតខ្សែប្រយុទ្ធរបស់ Real Madrid បាននិយាយថា “ខ្ញុំត្រៀមខ្លួនបាន 100% ហើយ។ មិនមានបញ្ហាអ្វីនោះទេ បើសិនជាខ្ញុំត្រូវលេង90 នាទីចំនួន3ប្រកួត ក៏ខ្ញុំអាចធ្វើបាន។ សម្រាប់កីឡាករមួយចំនួន ពិតជាលំបាកព្រោះដំណឹងកីឡាកររបួសហើយមិនអាចលេង World Cup មានច្រើនហូរហែរ ធ្វើឲ្យផ្លូវចិត្តរបស់កីឡាករគ្រប់រូបមិនស្កប់ស្កល់នោះឡើយ។ ពួកយើងបានបន់ស្រន់កុំឲ្យមានរបួសក្នុងក្រុមព្រោះនេះជាឱកាសយ៉ាងល្អ”

ប្រភព : GOAL