Galatasaray ត្រូវបានគេរាយការណ៍ថាកំពុងតែសម្លឹងឃើញលទ្ធភាពនៃការផ្ទេរខ្សែបម្រើ Christian Eriksen របស់ក្រុម Manchester United នៅមុនថ្ងៃផុតកំណត់របស់ទីផ្សារដោះដួរកីទួរគីនៅថ្ងៃសុក្រខាងមុខ។

កីឡាករជម្រើសជាតិដាណឺម៉ាករូបនេះមិនបានលេងចាប់តាំងពីការប្រកួតដែលក្រុមបិសាចក្រហមបានស្មើ 2-2 ទល់នឹងក្រុម Tottenham កាលពីពាក់កណ្តាលខែមករា ហើយខណះដែលទីផ្សារកីឡាកររដូវរងារនៅតែបើកនៅក្នុងប្រទេសទួរគី Eriksen កំពុងទាក់ទាញចំណាប់អារម្មណ៍ក្រុម Galatasaray ជាខ្លាំង។

យោងតាមប្រភពព័ត៌មានមកពីទួរគី Eriksen គឺជាគោលដៅចម្បងរបស់ Galatasaray សម្រាប់ពេលដែលនៅសេសសល់នៃ ទីផ្សារដោះដូរកីឡាករ ខណះកំពុងមានការពិភាក្សាមិនលាក់លៀមកំពុងបន្តរវាងក្លឹបទាំងពីរ និងកីឡាករ។ Galatasaray សង្ឃឹមថានឹងចុះហត្ថលេខាលើកីឡាករវ័យ 31 ឆ្នាំក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃយុទ្ធនាការបច្ចុប្បន្នជាមួយនឹងជម្រើសក្នុងការទិញគាត់នៅរដូវក្តៅក្រោយ៕