Mario Balotelli ក្លាយជាគោលដៅផ្ទេរមួយសម្រាប់ការវិលត្រឡប់ទៅកាន់អ៊ីតាលីវិញ

Mario Balotelli ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​ក្លឹប​ចំនួន​បី​ក្នុង​ក្រប​ខ័ណ្ឌ Serie A មុន​ពេល​ដែល​អាច​ត្រឡប់​ទៅ​ប្រទេស​អ៊ីតាលី​វិញក្នុង​ខែ​នេះ។

Balotelli បានអះអាងកាលពីខែវិច្ឆិកាថាគាត់នៅតែជាខ្សែប្រយុទ្ធអ៊ីតាលីដែលខ្លាំងបំផុត ក្នុងការព្យាយាមឱ្យមានការកោះហៅទៅកាន់ក្រុមជម្រើសជាតិវិញ ហើយឥឡូវនេះគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ដ៏មានសក្តានុពលទៅកាន់ Serie A ។ ក្លឹបរួមមាន Udinese, Salernitana និង Empoli សុទ្ធតែត្រូវបានគេជឿថាមានការចាប់អារម្មណ៍លើកីឡាករវ័យ 33 ឆ្នាំដោយសារព៏ត៌មានអ៊ីតាលីមួយបានអះអាងថាកិច្ចសន្យារបស់ Balotelli ជាមួយក្លឹបនៅទួរគីនឹងផុតកំណត់នាពេលដ៏ខ្លីខាងមុខ។

Balotelli បានលេងកាន់តែតិចដោយការវះកាត់ជង្គង់នៅរដូវកាលនេះ ខណៈដែលគាត់បានបង្ហាញខ្លួនត្រឹមតែ 5 ប្រកួតប៉ុណ្ណោះ។ អតីតខ្សែប្រយុទ្ធ Manchester City និង Inter បានស៊ុតបញ្ចូលទីបាន 3 គ្រាប់ក្នុងពេលនោះ ហើយរបាយការណ៍បានអះអាងថា Balotelli ចង់ត្រលប់ទៅ Serie A វិញដើម្បីដាក់ខ្លួនក្នុងការប្រកួតសម្រាប់តំណែងមួយក្នុងក្រុមជម្រើសជាតិអ៊ីតាលីសម្រាប់ព្រឹត្តិការណ៍ Euro ឆ្នាំ 2024 នេះ៕