Real Madrid បានហាមប្រាមមិនឱ្យអ្នកគាំទ្ររបស់ខ្លួនធ្វើរឿងមួយនេះ

របាយការណ៍មួយបាននិយាយថាក្លឹបបាល់ទាត់ Real Madrid នឹងមិនសម្រេចតាមសំណើណាមួយសម្រាប់អ្នកគាំទ្រដែលបានស្នើសុំនូវឈ្មោះកីឡាករពីររូបនេះនៅក្នុងការហាងផ្លូវការនោះឡើយ។

អ្នកគាំទ្រដែលទិញអាវអាចមានឈ្មោះ និងលេខអាវរបស់កីឡាករ Madrid ណាមួយបោះពុម្ពនៅខាងក្រោយ ហើយអាចធ្វើការស្នើសុំផ្ទាល់ខ្លួនបានប៉ុន្តែសារព័ត៌មាន SER Deportivos រាយការណ៍ថាអ្នកណាដែលស្នើសុំឱ្យដាក់ឈ្មោះ Kylian Mbappe ឬ Erling Haaland បោះពុម្ពលើអាវពួកគេនឹងត្រូវបានបដិសេធភ្លាមៗ។

ស្ថានីយ៍វិទ្យុបានអះអាងការទាមទារនេះជាមួយនឹងអ្នកគាំទ្រពីរនាក់ ដែលបានស្នើសុំឱ្យដាក់ឈ្មោះតារាឆ្នើមមកពី Paris Saint-Germain និង Manchester City នៅលើអាវមួយដោយបុគ្គលិកក្នុងហាងនិយាយថា ពួកគេមិនអាចបំពេញតាមការស្នើសុំបានទេព្រោះតែអ្នកទាំងពីរមិនលេងឱ្យ Madrid និងសិទ្ធិរូបភាពគឺជា បញ្ហារារាំងពួកគេពីការបន្ថែមឈ្មោះកីឡាករពីក្លឹបផ្សេងទៀត។ អ្នកគាំទ្រក្រុម Madrid ចង់ដាក់ឈ្មោះ Mbappe និង Haaland នៅលើអាវរបស់ពួកគេ ខណៈដែលក្លឹបយក្សអេស្ប៉ាញមួយនេះកំពុងសុបិនចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមម្នាក់ក្នុងចំណោមកំពូលខ្សែប្រយុទ្ធទាំងពីរនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលថ្មីៗនេះ៕