តើពិតទេដែល Karim Benzema លុបគណនីបណ្តាញសង្គមរបស់ខ្លួនក្រោយរងបរាជ័យយ៉ាងអាម៉ាស់

Karim Benzema ហាក់ដូចជាបានលុបគណនីបណ្តាញសង្គម Instagram របស់គាត់បន្ទាប់ពីក្លឹប Al-Ittihad បានរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល 5-2 ដោយសារក្រុម Al-Nassr របស់ Cristiano Ronaldo។

Al-Ittihad ត្រូវបាន Al-Nassr យកឈ្នះដោយប្រធានក្រុមពោលគឺ Ronaldo ស៊ុតបាល់ប៉េណាល់ទីបានពីរគ្រាប់។ Benzema បានបញ្ជូនបាល់អោយមិត្តរួមក្រុមរបស់គេស៊ុតចូលក្នុងការប្រកួតនេះដែរ ប៉ុន្តែគាត់បានស៊ុតបញ្ចូលទីបានតែម្តងគត់ក្នុងការប្រកួតបួនលើកចុងក្រោយរបស់គាត់ ដោយក្រុម Al-Ittihad បានស្គាល់រសជាតិជោគជ័យតែម្តងគត់ និងបានធ្លាក់ទៅចំណាត់ថ្នាក់លេខ 6 ក្នុងតារាងពិន្ទុ Saudi Pro League។

គណនីបណ្តាញសង្គម Instagram របស់កីឡាករសញ្ជាតិបារាំងរូបនេះមានអ្នកចុចតាមដានរហូតដល់ទៅ 76 លាននាក់ ប៉ុន្តែពេលនេះវាបានបាត់ពីលើបណ្តាញសង្គម ដោយវាអាចមកពីមូលហេតុពីរ មួយគឺគណនីត្រូវបានដកហូតបណ្តោះអាសន្ន រឺត្រូវបានលុបដោយម្ចាស់គណនីផ្ទាល់។ ក្នុងនាមជាកីឡាករ មានតែ Ronaldo, Messi, Neymar នឹង Mbappe ប៉ុណ្ណោះដែលមានចំនួនអ្នកតាមដានច្រើនជាងខ្សែប្រយុទ្ធវ័យ 36 ឆ្នាំរូបនេះ៕