Bayer Leverkusen មានផែនការរៀបចំរួចរាល់សម្រាប់កីឡាករដែលក្លឹបធំៗជាច្រើនកំពុងចាប់អារម្មណ៍

យោងតាមរបាយការណ៍មួយបានឱ្យដឹងថា Bayer Leverkusen សង្ឃឹមថានឹងខ្លួនអាចបញ្ចុះបញ្ចូល Florian Wirtz ឱ្យស្នាក់នៅយ៉ាងហោចណាស់មួយរដូវកាលទៀត ទោះបីជាមានការចាប់អារម្មណ៍ពីក្រុមកំពូលៗនៅតំបន់អឺរ៉ុបក៏ដោយ។

ក្រុមកំពុងឈរលើកំពូលតារាង Bundesliga រូបនេះបាន​ទទួល​យក​ការពិតថា​ខ្សែ​បម្រើ​ប្រយុទ្ធ​នឹង​​ចាក​ចេញ​ពី​ក្លឹប​មុន​ពេលកុងត្រារបស់ខ្លួនផុតកំណត់ នេះបើតាមការរាយការណ៍​ពីសារព័ត៌មាន Sky Sport។ ទោះជាយ៉ាងណាក៏ដោយ Leverkusen សង្ឃឹមថាកីឡាករវ័យ 20 ឆ្នាំដែលកុងត្រានៅអាឡឺម៉ង់រហូតដល់ឆ្នាំ 2027 នឹងយល់ព្រមស្នាក់នៅយ៉ាងហោចណាស់រហូតដល់រដូវក្តៅឆ្នាំ 2025។

ក្រុមយក្សអាឡឺម៉ង់មួយនេះអាចមានការលំបាកក្នុងការបញ្ចុះបញ្ចូល Wirtz ឱ្យនៅជាប់នឹងពេលបច្ចុប្បន្ននេះ ដោយសារតែក្រុមធំៗជាច្រើនដូចជា Bayern Munich, Liverpool, Manchester City, Manchester United និង Real Madrid សុទ្ធសឹងតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគាត់។ ទោះបីជា Wirtz មិនបានបើកភ្លើងខៀវដល់ក្រុមណាមួយនៅចំណុចនេះក៏ដោយ ប្រភពដដែលបានអះអាងថាគាត់ចង់ចូលរួមជាមួយក្លឹបមានមូលដ្ឋាននៅអាឡឺម៉ង់ជាមុនសិន មុនពេលចេញទៅក្រៅប្រទេស៕