Eddie Howe បានស្តីបន្ទោស ការដាក់សម្ពាធយ៉ាងខ្លាំងទៅដល់អ្នកគាំទ្ររបស់ម្ចាស់ផ្ទះ Paris Saint-Germain ចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលក្នុងការផ្តល់បាល់ពិន័យ 11 ម៉ែត្រទល់នឹង Newcastle។

Newcastle បាននាំមុខ 1-0 ទល់នឹង PSG ដែលនឹងចូលដល់ម៉ោងបន្ថែម ហើយកំពុងព្យាយាមរក្សាលទ្ធផល ដែលនឹងធ្វើឱ្យក្តីសង្ឃឹម Champions League របស់ពួកគេរស់ឡើងវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ការពិន័យមួយត្រូវបានផ្តល់ឲ្យ បន្ទាប់ពីបាល់បានលោតចេញពីទ្រូងរបស់កីឡាករ Tino Livramento ហើយធ្លាក់មកលើដៃរបស់គាត់ ហើយ Mbappe បានស៊ុតបាល់បញ្ចូលទីពីតាមស្មើជាមួយបាល់ប៉េណាល់ទី ដោយ Howe មិនបានស្តីបន្ទោសទៅលើមន្ត្រីអាជ្ញាកណ្តាលនោះទេ ប៉ុន្តែបែរជាផ្តោតទៅនៅលើបរិយាកាសដ៏លំបាកក្នុងកីឡដ្ឋាន Parc des Princes។

នៅពេលត្រូវបានសួរអំពីសំណួរទាំងនេះក្រោយចប់ការប្រកួត Eddie Howe បានឆ្លើយតបថា “ខ្ញុំមានអារម្មណ៍ថាមិនសូវជាសប្បាយចិត្តជាមួយលទ្ធផល ប៉ុន្តែកីឡាកររបស់យើងធ្វើបានល្អសម្រាប់ថ្ងៃនេះ។ ពួកយើងថ្ងៃនេះសំណាងមិនដល់ឡើយ។ វាមិនមែនជាបាល់ប៉េណាល់ទីឡើយពេលដែលបាល់ប៉ះទ្រូងមុនពេលធ្លាក់មលប៉ះដៃ។ ខ្ញុំមិនអាចនិយាយពីគំនិតរបស់ខ្ញុំចេញក្រៅបាននោះទេ។ ខ្ញុំដំបូងគិតថាអាជ្ញាកណ្តាលធ្វើបានល្អហើយ ប៉ុន្តែបែរជាមានកំហុសបែបនេះទៅវិញ”៕