Ansu Fati អាចនឹងអវត្តមានរយះពេល 3 ខែ ដោយសាររបួសធ្ងន់ធ្ងរមួយនេះ

កីឡាករ Ansu Fati ដែលខ្ចីជើងមកពី Barcelona អាចប្រឈមការសម្រាកដ៏យូរមួយនៅក្រៅទីលាន បន្ទាប់ពីរងរបួសធ្ងន់ធ្ងរនៅក្នុងជំនួបរវាង Brighton ទល់នឹង Nottingham Forest កាលពីចុងសប្តាហ៍កន្លងទៅ។

Roberto de Zerbi ត្រូវបានរងបរាជ័យធំៗចំនួនពីរមុនពេលពួកគេជួប AEK Athens ក្នុងក្របខ័ណ្ឌ Europa League នៅថ្ងៃព្រហស្បតិ៍ ខណៈដែលខ្សែប្រយុទ្ធអេស្ប៉ាញបានចូលរួមជាមួយ Tariq Lamptey នៅក្នុងបន្ទប់ព្យាបាល។ Fati មានបញ្ហាចាប់តាំងពី​តង់​ទី​មួយ​នៅកីឡដ្ឋាន City Ground អំឡុង​ពេល​ទទួល​បាន​ជ័យ​ជម្នះ 3-2 លើ Nottingham បន្ទាប់​ពី​លេង​បាន​ត្រឹម​តែ 21 នាទី​ប៉ុណ្ណោះ ហើយ​អាច​នឹង​ត្រូវ​អវត្តមាន​រយៈពេល 3 ខែ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនការប្រកួតលោក De Zerbi បានប្រាប់ថា “Ansu និង Lamptey គឺសុទ្ធសឹងតែរបួសទាំងអស់។ យើងនឹងត្រូវបាត់បង់ពួកគេក្នុងរយះពេលយូរទៀត។ ការផ្តោតសំខាន់គឺទៅលើកីឡាករដែលអាចលេងនៅថ្ងៃស្អែក។ យើងនឹងមានកីឡាករគ្រប់គ្រាន់ក្នុងការប្រកួត។ ខ្ញុំមិន​ដឹង​ថា​យើង​ឈ្នះ​ឬ​អត់​ទេ ប៉ុន្តែ​យើង​នឹង​តស៊ូ​ដើម្បី​ឈ្នះ​ការ​ប្រកួតមួយនេះ”