អតីតកីឡាករ Arsenal ថាក្លឹបអាចនឹងឈ្នះពាន Premier League រដូវកាលមុនបើសិនគ្រូមួយនេះជាអ្នកដឹកនាំជំនួស Arteta

Arsenal អាច​នឹង​បញ្ចប់​ការ​រង់​ចាំ​ពាន Premier League កាល​ពី​រដូវ​កាល​មុន ប្រសិន​បើ​ពួក​គេ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​លោក Unai Emery នេះ​បើ​យោង​តាម​វីរបុរស​របស់​កាំភ្លើង​ធំ Tony Adams។

Arteta មិនអាចប្រើប្រាស់នូវផលចំណេញក្នុងនាមជាក្រុមកំពូលតារាងអស់រយះពេល 248 កំឡុងរដូវកាល 2022-203 ដោយ Arsenal បានចាញ់បីប្រកួត នឹងស្មើបីប្រកួតក្នុងចំណោមការប្រកួត 9 លើកចុងក្រោយនៅចុងរដូវកាល ដែលធ្វើឲ្យ Man City តាមទាន់នឹងឆក់យកតំណែងកំពូលតារាងដើម្បីលើកពាន Premier League បីរដូវកាលជាប់ៗគ្នា។ អតីតកីឡាកររបស់ Arsenal លោក Adams ជឿជាក់ថាបើសិនជារដូវកាលមុន លោក Unai Emery ស្ថិតក្នុងតំណែងគ្រូបង្វឹកវិញ​ រឿងរ៉ាវអាចនឹងប្រែប្រួល 180 ដឺក្រេ។

អតីតខ្សែការពាររបស់ Arsenal រូបនេះបាននិយាយទៅកាន់ talkSPORT ថា “ឆ្នាំមុន បើសិន Unai Emery ជាគ្រូបង្វឹករបស់យើង នោះយើងពិតជាអាចលើកពានពិតមែន។ ខ្ញុំតែងតែស្រលាញ់ Arteta តែខ្ញុំគិតថាគេមិនសូវមានបទពិសោធន៍ ហើយត្រូវការពឹងពាក់ជំនួយការគ្រូបង្វឹកដែលមានបទពិសោធន៍ជាងគាត់។ គេមិនបានផ្លាស់ប្តូរកីឡាករឲ្យបានសម្រាកគ្រប់គ្រាន់កាលពីដើមរដូវកាលមុន ដោយនេះជាមូលហេតុដែលក្រុមមានភាពអន់ខ្សោយនៅចុងរដូវកាល”