ហ៊ានមែន! PSG សុខចិត្តចំណាយ 80 លានអឺរ៉ូដើម្បីទិញ Ramos ផ្តាច់

ក្លឹប Paris Saint-Germain បានបញ្ជាក់ថា ពួកគេបានសម្រេចដាក់ឲ្យដំណើរការនូវឃ្លាមួយក្នុងកុងត្រា ដើម្បីចុះហត្ថលេខាលើ Goncalo Ramos ជាលក្ខណះអចិន្ត្រៃយ៍ពីក្លឹប Benfica។

ដំបូងឡើយ PSG បានចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះក្នុងលក្ខខ័ណ្ឌខ្ចីជើងពី Benfica ក្នុងរដូវក្ដៅនេះ ជាមួយនឹងកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងកាតព្វកិច្ចចុះហត្ថលេខាលើរូបគេក្នុងកិច្ចសន្យាអចិន្ត្រៃយ៍។ ម្ចាស់ជើងឯកបារាំងបានបញ្ជាក់ថាពួកគេបានដាក់ដំណើរការលក្ខខណ្ឌដោយយល់ព្រមបង់ប្រាក់ចំនួន 80 លានអឺរ៉ូដើម្បីនាំយករូបគេមកកាន់ប្រទេសបារាំងរហូតដល់ឆ្នាំ 2028។

Ramos ត្រូវបានតាមយកដោយ PSG បន្ទាប់ពីរដូវកាលដ៏អស្ចារ្យនៅ Benfica ដែលគាត់បានស៊ុតបញ្ចូលទី 27 គ្រាប់ក្នុង 47 ប្រកួតក្នុងគ្រប់ការប្រកួតទាំងអស់។ ចាប់តាំងពីចូលរួមជាមួយក្រុម Ligue 1 មក គាត់បានស៊ុតបញ្ចូលទីបានតែ 2 គ្រាប់ប៉ុណ្ណោះក្នុង 15 ប្រកួត ដោយកីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះបានបង្ហាញខ្លួនក្នុងនាមជាជម្រើសដំបូងចំនួន 8 ប្រកួតប៉ុណ្ណោះ៕